ពិធីបិទសន្និបាតបូកសរុបសភាពការណ៏ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៣ របស់ស្នងការ  ដ្ឋាននគរ បាលខេត្តក្រចេះ ផ្សព្វផ្សាយទិសដៅការងារ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ឆ្នាំ២០២៤

0
119


ដោយ,btshotnews
ខេត្តក្រចេះ÷ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ លោក ស្រេង សុភាព អភិបាលរង តំណាងឯកឧត្ដម អភិបាលខេត្តក្រចេះ នារសៀលថ្ងៃទី១៩ខែមេសាឆ្នាំ២០២៤ បានអញ្ជើញពិធីបិទសន្និបាតបូកសរុបសភាពការណ៏ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ឆ្នាំ២០២៣ របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ផ្សព្វផ្សាយទិសដៅការងារ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ឆ្នាំ២០២៤ ។

បន្ទាប់មក លោក ឧត្ដមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានរាយការណ៍ លទ្ធផលកិច្ចប្រតិបត្តិការជូនអង្គពិធីរួចមក លោក ស្រេង សុភាព អភិបាលរងខេត្ត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ របាយការណ៍របស់ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត អំពីលទ្ធផលនៃការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សង្គម សណ្តាប់ធ្នាប់សាធារណៈ នាពេលកន្លងមកទទួលបានភាពល្អប្រសើរជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដែលបានខិតខំប្រឹងប្រែងបំពេញ តួនាទីបានយ៉ាងល្អប្រសើរប្រកបដោយស្មារតីទទួលខុសត្រូវ សម្រេចបានសមិទ្ធផលគួរឲ្យកត់សម្គាល់ រក្សាបាននូវសន្តិភាពស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាកត្តាគន្លឹះមិនអាចខ្វះបានដល់ដំណើរការនៃការ អភិវឌ្ឍសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀតឲ្យមានការរីកចម្រើនជឿនលឿន ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ បានធ្វើការកោតសរសើរស្នាដៃដែលមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបំពេញកន្លងមកទទួលបានលទ្ធ   ផលល្អ ហើយអ្វីដែល លោក អភិបាលរងខេត្ត បានលើកឡើងក៏មិនមានការខុសផ្លែកប៉ុន្មានដែរ ព្រោះ បទល្មើសវាមានប្រហាក់ប្រហែលគ្នា និងមានប្រទាក់ក្រឡាគ្នា។ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១សម្រាប់កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ និងដើម្បីធានាដល់ការបំពេញតួនាទីជា សេនាធិការជូនរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្តីពី «ការ លើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម» ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ក្នុងនោះការរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានកំណត់ជាសកម្មភាពទី២ នៃផែនការយុទ្ធសាស្ត្រ ជាមួយគ្នានេះ គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់ការគ្រប់គ្រងលើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ឯកឧត្តម ឧត្តមសេនីយឯក បានបន្តថា ទន្ទឹមនេះ កែប្រែឥរិយាបថ និងទម្លាប់ក្នុងការបំពេញការងារ ឱ្យស័ក្តិសមជាមន្ត្រីបម្រើប្រជាពលរដ្ឋ និងកែលម្អរបៀបគ្រប់គ្រងរបស់ខ្លួន ផ្អែកតាមគោលនយោបាយ កំណែទម្រង់អភិបាលកិច្ចល្អ របស់រាជរដ្ឋាភិបាល គឺជាមធ្យោបាយឆ្ពោះទៅរកប្រសិទ្ធភាព ក្នុងការគ្រប់គ្រង ចាត់ចែង និងការអនុវត្តន៍ការងារ កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលនាពេលខាងមុខ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here