អាវុធហត្ថខេត្តព្រះវិហារ បញ្ជូនជនសង្ស័យ ៦នាក់ ករណីផ្សេងគ្នាពីបទ(រក្សារទុក ឬជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់) ទៅកាន់តុលាកាខេត្តចាត់ការបន្តតាមនិតិវិធី

0
19


ដោយ,ហ.អ ព្រះវិហារ
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនានេះ កំំលាំងអាវុធហត្ថខេត្តព្រះវិហារ ក្រោយពីទទួលបានចំលើយសារភាពរួចមក បានបញ្ជូនជនសង្ស័យ ៦នាក់ ករណី ២ផ្សេងគ្នា ពីបទ(រក្សារទុក ឬជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់) ទៅកាន់តុលាកាខេត្តចាត់ការបន្តតាមនិតិវិធី

លោកអនុសេនីយ៍ឯក ឡុក ឡា បានដឹងថា ៖វេលាម៉ោង ១៩:៤៥នាទីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ កម្លាំង អាវុធហត្ថស្រុកគូលែនដឹកនាំដោយលោកមេបញ្ជាការស្រុក បានចុះបង្រ្កាបជាក់ស្ដែង ករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិស្រយង់ត្បូង និងស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់
១/ឈ្មោះ គង់ ឧត្តម ភេទប្រុស អាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិស្រយង់ត្បូង ឃុំស្រយង់ ។
២/ឈ្មោះ ពឿន ឡៃ ភេទប្រុសអាយុ២៦ឆ្នាំមុខរបរមិនពិតប្រកដ រស់នៅភូមិស្រយង់ជើង ឃុំស្រយង់ ។
៣/ឈ្មោះ ជា រ៉ានី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រយង់ជើង ឃុំស្រយង់។
០៤/ឈ្មោះ កង សំនៀង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រយង់ជើង ឃុំស្រយង់។
    វត្ថុតាងចាប់យករួមមាន៖ម្សៅក្រាម ស ថ្លា ចំនួន១២កញ្ចប់ ទូរសព្ទ័ដៃចំនួន០៣គ្រឿង
សម្ភារៈប្រើប្រាស់ និងវិចខ្ចប់គ្រឿងញៀនមួយចំនួន។
      បច្ចុប្បន្ន ជនសង្ស័យនឹងវត្ថុតាងខាងលើ កម្លាំងអហស្រុកគូលែន បានបញ្ជូនមកអហខេត្តព្រះវិហារកសាងសំណុំរឿងតាមនីតិវិធី។

លោកអនុសេនីយ៍ឯក ឡុក ឡា បានបន្តទៀតថា៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤កំលាំងអាវុធហត្ថស្រុកសង្គមថ្មី ដឹកនាំដោយលោកមេបញ្ជាការស្រុក បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិតាបស់ ឃុំស្ដៅ ស្រុកសង្គមថ្មី ឃាត់ខ្លួនជនសង្ស័យ ១នាក់ មានឈ្មោះ លូន លួត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ។
ដកហូតវត្ថុតាងរួមមាន ៖ ម្ស៉ៅក្រាមសថ្លា(ម៉ាទឹកកក)ចំនួន ៦កញ្ចប់ ទូរស័ព្ទចំនួន ១គ្រឿង កំបិតចំនួន ១ និងដាវចំនួន ១ដើម។

ក្រោយពីទទួលបាចំលើយសារភាពរួចមកសមត្ថកិច្ចបានបន្តឃាត់ខ្លួនមុខសញ្ញា ១នាក់ទៀត នៅម៉ោង១៦និង៤០នាទីថ្ងៃខែឆ្នាំដដែល ស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ មានឈ្មោះ សុខ តុលា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ករណីខាងលើនេះដោយមានការសម្រាប់សម្រួល ពីឯកឧត្តម ទី សុវិនថាល់ ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ កំលាំងអាវុធហត្ថស្រុកសង្គមថ្មី សហការជាមួយកម្លាំងអាវុធហត្ថក្រុងព្រះវិហារ និងអាវុធហត្ថខេត្ត ដឹកនាំដោយ លោកវរសេនីយ៍ឯក ជួរ ប៊ុនសុង មេបញ្ជាការរងអាវុធហត្ថខេត្តព្រះវិហារ។
វត្ថុតាងចាប់យករួមមាន៖ ទូរស័ព្ទចំនួន ១គ្រឿង សំភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here