បុរសម្នាក់បានកាំងបេះដូងស្លាប់ នៅជិតតោប្រាំបី ខេត្តកំពង់ធំ មិនទាន់មានសាច់ញាតិមកទទួល

0
13
Oplus_0


រូបភាពនិងអត្ថបទដោយលោក អ៊ុត វណ្ណូ
កំពង់ធំ ៖ នាច្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ មានករណីបុរសម្នាក់ បានដេកស្លាប់នៅត្រង់ចំណុចផ្លូវក្រវ៉ាត់ក្រុងកំពង់ធំ ពីរង្វង់មូលតោប្រាំបី ប្រហែលចម្ងាយ ២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិក្រចាប់ ឃុំអាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្រោយពេលកើតហេតុ ឃើញមានវត្តមានលោកវរសេនីយ៍ឯក សុខ មករា សម្របសម្រួលដោយលោកព្រះរាជអាជ្ញារង
បាននាំកំលាំងនគរបាល ចុះត្រូតពិនិត្យ ដោយមានការសហការ ជាមួយលោក គ្រូពេទ្យ និងកំលាំងពាក់ព័ន្ធ បានធ្វើកោសល្យវិច័យ អោយបានដឹងថា៖ បុរសខាងលើបានស្លាប់ដោយសារមូលហេតុគាំងបេះ។

សមត្ថកិច្ចត្រួតពិនិត្យរួចរាល់ហើយបានយកសាកសពទៅតំកល់ទុកនៅឯមន្ទីរពេទ្យខេត្តកំពង់ធំដើម្បីរក្សាទុកជូនអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

បុរសដែលបានស្លាប់បាត់បង់ជីវិតខាងលើមាន
ឈ្មោះ អុក ណាង ភេទប្រុស អាយុ៣២ឆ្នាំ សញ្ជាតិខ្មែរ រស់នៅក្នុងភូមិត្រពាំងសង្កែ ឃុំជ្រៃលាស់ ស្រុកពញ្ញាលឺ ខេត្តកណ្តាល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here