អភិបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអភិសេករូបសំណាកហ្លួងព្រះស្តេចកន នៅរង្វង់មូល ក្នុងស្រុកពញាក្រែក

0
10


ត្បូងឃ្មុំ: ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤នេះ បានអញ្ជើញប្រារព្ធពិធីអភិសេករូបសំណាកហ្លួងព្រះស្តេចកន នៅរង្វង់មូល ស្ថិត ក្នុង ភូមិជ័យនិគម ឃុំកណ្ដាលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង នៃគណៈអភិបាលខេត្ត លោកឧកញ៉ា លោកជំទាវ លោក-លោកស្រី នាយក -នាយករង រដ្ឋបាល នាយក-នាយករង ទីចាត់ការ នៃរដ្ឋបាលខេត្ត សភាពាណិជ្ជកម្មខេត្ត ប្រធាន-អនុប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងទាំង៣ និងអ្នកពាក់ព័ន្ធជាច្រើនរូប ទៀត ។

គួរបញ្ជាក់ថា រូបសំណាក់ហ្លួងព្រះស្ដេចកន កម្ពស់ពីដីដល់ចុងកំពូល១៣,៣៥ម៉ែត្រ កម្ពស់សេះ និង រូប១១ម៉ែត្រ ធ្វើពីស្ព័ន គ្រឹះបេតុង និងរង្វង់មូលមានអង្កត់ផ្ចិត៣៦ម៉ែត្រ និងមានផ្ទៃក្រឡា១,០១៧ម៉ែត្រការ៉េ ដោយចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងនោះ រង្វង់មូលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បី លើកកម្ពស់សោភ័ណភាព របៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈ បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ចេញ-ចូលតំបន់រដ្ឋបាលខេត្ត និងសម្រួលដល់ការធ្វើដំណើរ និងដឹកបញ្ជូន ។

នេះ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ខេត្តត្បូងឃ្មុំ ក្នុងសម័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ខណៈ រង្វង់មូលហ្លួងព្រះស្តេចកន បាន សាងសង់ ឡើង ដោយមានផ្លូវបេតុងព័ទ្ធជុំវិញ សួនច្បារទ្រូងផ្លូវ ភ្លើងអមសងខាងផ្លូវ (ផ្លូវចូលមកកាន់តំបន់រដ្ឋបាលខេត្ត),មានរៀបចំកែលម្អសោភណភាពសួនច្បារ ក្នុងខេត្ត និងសួនច្បារជុំវិញរង្វង់មូលក្នុងតំបន់រដ្ឋបាលខេត្ត ដោយមានលម្អដើមឈើផ្កា ភ្លើងបំភ្លឺ អមតាមដងផ្លូវ មានជាសួនតាមច្រំាងទន្លេសិប្បនិម្មិត អាងទឹកសោភ័ណត្បូងឃ្មុំ ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋលម្ហែកាយ លំហាត់ប្រាណ និងមានកន្លែងកម្សាន្តនានា ជាច្រើនទៀត ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here