លោក ហែម សុីណា អភិបាលស្រុករំដួល បានអញ្ចើញជាអធិបតីបើកការដ្ឋានកែលម្អរផ្លូវក្រាលបេតុងអាមេនៅភូមិព្រៃចំការ ឃុំធ្មា ស្រុករំដួល

0
11


ដោយ,ថត ស្រីមុំ
(ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃពុធ ៥ រោច ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះលោក ហែម សុីណា អភិបាលនៃគណៈអភិបាលស្រុករំដួលបានអញ្ជើញបើកការដ្ឋានកែលម្អរផ្លូវក្រាលបេតុងអាមេនៅភូមិព្រៃចំការ ឃុំធ្មា ស្រុករំដួល ខេត្ដស្វាយរៀង។

ពិធីនេះមានការអញ្ជើញចូលរួមពី៖លោកអភិបាលរងស្រុក,មន្ដ្រីបច្ចេក,លោកមេឃុំ,លោកមេភូមិ,ម្ចាស់ក្រុមហ៊ុន និងបងប្អូនប្រជាពលរដ្ខជាច្រើនអ្នកផងដែរ។

លោកហែម សុីណា បានឲ្យដឹងថា ផ្លូវមួយខ្សែនេះ ពិតជាមានសារៈសំខាន់  ដែលអាចនិយាយបានថា ផ្លូវនោះជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋរស់នៅមានភាពប្រសើរឡើង ទាំងការធ្វើដំណើរ ក៏ដូចជាការដឹកកសិផលទៅរកទីផ្សារ និងការប្រកបមុខរបរចិញ្ចឹមជីវិតផ្សេងៗទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

លោកអភិបាលក៏បានបន្តទៀតថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ពេលបានផ្លូវល្អហើយងាយស្រួលក្នុងការធ្វើដំណើរ សូមបងប្អូនជួយចូលរួមថែរក្សាឲ្យបានគង់វង្សទាំងអស់គ្នា ព្រោះផ្លូវទាំងនេះជាផ្លូវរបស់យើងទាំងអស់គ្នា មិនមែនជាផ្លូវរបស់បុគ្គលណាម្នាក់ឡើយ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ នឹងត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ជាពិសេសនៅរដូវវស្សានេះមានការប្រុងប្រយ័ត្ននៃគ្រោះធម្មជាតិកើតឡើងដោយយថាហេតុ។

លោកអភិបាលស្រុករំដួលបានផ្ដាំផ្ញើដល់ម្ចាស់ក្រុមហ៊ុនក្រោយទទួលបានពីការសម្ពោធបើកការដ្ឋានហើយដំណើរការចាប់ពីថ្ងៃនេះតទៅគឺធ្វើយ៉ាងណាតាមលក្ខណៈស្តង់ដាបច្ចេកទេសឲ្យបានត្រឹមត្រូវ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here