ពលរដ្ឋនៅភូមិរំចេកសប្បាយរីករាយ ជប់លាង ពេលដែលអាវុធហត្ថ ចុះបង្ក្រាប់ ២នាក់ប្ដីប្រពន្ធ ពាក់ព័ន្ធនិងករណីគ្រឿងញៀន

0
13


រូបភាពនិងអត្ថបទដោយ,ណារិទ្ធ
ព្រះវិហារ ៖ ក្រោយពីសមត្ថកិច្ចអាវុធហត្ថចុះបង្ក្រាប់២នាក់ប្ដីប្រពន្ធដែលល្បីល្បាញខាងលក់ថ្នាំញៀន នៅក្នងភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ពលរដ្ឋបាននាំគ្នាសម្ដែងនៅភាពសប្បាយរីករាយ និងមានរៀបចំកម្មវិធីជប់លាងថែមទៀតផង។

លោក ប៉ាតណាល់ អាយុ ៥៧ឆ្នាំ រស់នៅក្នុងភូមិរំចេកបានដឹងថា៖ កន្លងមក ២នាក់ប្ដីប្រពន្ធ ខាងលើនេះ បានធ្វើព្យុះធ្វើភ្លៀង នៅក្នុងភូមិរំចេកខ្លាំងសម្បើមណាស់ មិនឃើញមានសមត្ថកិច្ចចុះបង្ក្រាប់បានម្ដងណាទេ ដោយពួកគេថា ចាប់បានតែអ្នកជក់ តែអ្នកលក់ចាប់មិនបានទេ បើហ៊ានតែចូលគឺងាប់ម្ខាងៗហើយ។ (បើមិនមានខ្នងក៏លក់មិនបានដែល)។ គាត់លឺពាក្យនេះគឺគាត់អស់សង្ឃឹមខ្លាំងណាស់លើសមត្ថកិច្ច ហើយគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ឲតែពេលរសៀល រហូតដល់យប់គឺមានក្មេងមកទទួលថ្នាំ ពី ផ២នាក់ប្ដីប្រពន្ធនោះហើយ ដោយពួកគេចាក់បាស់ ផឹកស៊ី តែតាមពិតលក់ថ្នាំនោះទេ។
គាត់បានបញ្ជាក់ទៀតថា៖ កន្លងមកគាត់បានទៅចូលរួមផឹកស៊ីនៅផ្ទះនោះដែលក្រោយពីឃើញ ទង្វើលអាក្រក់ខាងលើនោះគាត់លែងហ៊ានទៅចូលរួមទៀតហើយ។

អ្នកស្រី ហេងស៊ីថា អយុ៥៥ឆ្នាំ រស់នៅភូមិរំចេក បានឲដឹងបនែ្ថមទៀតថា៖ មុនពេលសមត្ថកិច្ចចាប់ ២នាក់ប្ដីប្រពន្ធខាងលើ គាត់មានការព្រួយបារម្ភយ៉ាងខ្លាំងឲតែប្រលប់មិនទាន់ទេគីគាត់បាននាំគ្នាមិតទ្វារផ្ទះ របង អស់ហើយ។ បើក្រុមក្មេងញៀនថ្នាំទាំងនោះមកឈប់នៅក្រោមដើមឈើមុខផ្ទះគាត់ចាំមើលឃើញមានសញ្ញាទើបក្រុមទាំងនោះបើកម៉ូតូទៅយក ខ្លះចូលតាមមុខផ្ទះ ខ្លះចូលយកតាមក្រោយផ្ទះ។ អ្នកស្រីបានបន្តទៀតថា៖ ថ្នាំញៀននេះធ្វើបាបអ្នកភូមិគាត់ឲរងគ្រោះច្រើនណាស់ កើតមានការ វាយធ្វើបាបប្រពន្ធកូន ឪពុក ម្ដាយ បំផ្លាញទ្រព្យសម្បត្តិ អ្នកខ្លះឈានដល់ឆ្កួតទៀតផង (នេះហើយសាជាតិនៃថ្នាំញៀន)។ មិនតែប៉ុណ្ណោះ ២នាក់ ប្ដីប្រពន្ទខាងលើឲតែពេលល្ងាចគឺចាក់បាស់ហើយបាស់នោះលឺខ្លាំងណាស់ រហូតធ្វើឲចាស់ទុំរស់នៅជិតនេះគាំងបេះដូងស្លាប់២នាក់រួចមកហើយ អ្នកភូមិនេះមិនហ៊ានលេងចូលទេ ក្លាចអំណាច ២នាក់ ប្ដីប្រពន្ធ នេះខ្លាំងណាស់។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានផ្ញើសារ ៖ ក្នុងនាមខ្ញុំជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ សុំផ្ញើសារទៅកាន់យុវជនទាំងអស់ ត្រូវជាសឆ្ងាយពីគ្រឿងញៀន ត្រូវវិលមកលេងកីឡាជំនួសវិញ ឬយកពេលវេលាដ៏មានតំលៃមកអានសៀវភៅ ជួយដល់ក្រុមគ្រួសារ ព្រោះយុវជនជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេននាថ្ងៃអនាគត។ និងត្រូវចូលរួមបំរើសង្គម ពេលដែលឃើញ ឬសង្ស័យថាមានអ្នកប្រើប្រាស់ និងជូញដូរសាធាតុញៀន ត្រូវរាយការណ៍មកកំលាំងអាវុធហត្ថដើម្បីចុះបង្ក្រាប់ឲបានទាន់ពេលវេលា និងលាក់ប្រភពជាសំងាត់ និងមានរង្វន់លើទឹកចិតជាសំងាត់ជូន (ត្រូវចូលរួមទាំងអស់គ្នាក្នុងការលប់បំបាត់គ្រឿងញៀន)៕

តាមការបញ្ជាក់របស់សមត្ថកិច្ចបានឲដឹងថា៖ ការចុះបង្ក្រាប់ខាងលើ ដឹកនាំដោយ អនុសេនីយ៍ឯក ស្រី វណ្ណនី មេបញ្ជាការអហស្រុកសង្គមថ្មី សហការជាមួយអាវុធហត្ថស្រុករវៀង ដោយមានការសម្របសម្រូលពីឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តព្រះវិហារបានចុះបង្ក្រាប
   ករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ០១លើក
ឃាត់ខ្លួនជនសង្ស័យ ២នាក់
១ ឈ្មោះ វ៉ែន វ៉ន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបបរមិនពិតប្រាកដ។
២ ឈ្មោះ ទូច ម៉ៅ ភេទស្រី អាយុ ៥១ឆ្នាំ មុខរបរ មេផ្ទះ។ អ្នកទាំង២រស់នៅភូមិឃុំកើតហេតុខាងលើ។
វត្ថុតាងចាប់យករួមមាន ៖
ម្ស៉ៅក្រាមសថ្លា(ម៉ាទឹកកក)ចំនួន១០កញ្ចប់ទូរស័ព្ទចំនួន០៣គ្រឿង ស្លាកលេខម៉ូតូ០១
លុយចំនួន៤៧០០០០រៀល កង់ម៉ូតូចំនួន០៤គូរ ខោអាវម៉ូតូ(ជ័រ)មួយចំនួន សំភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាង លើកម្លាំងជំនាញអហខេត្តព្រះវិហារកំពុងបន្តអនុវត្តនីតិវិធី។

LEAVE A REPLY

Please enter your comment!
Please enter your name here