ប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្ន មកពីខេត្តទាំង៩ផ្សេងៗគ្នា មានចំនួនសរុប ៦៨គ្រួសារ ស្មើរនិង ២៤៥នាក់ ប្រុស១៥៨នាក់ ដែលបានមកបោះជំរុំនៅលើអាងទំនប់រក្សាធ្វើនេសាទ ត្រូវបានមន្ទីរកសិកម្ម រួមជាមួយរដ្ឋបាលស្រុករវៀងទុកពេលឲរយៈពេល៣ថ្ងៃ ត្រូវរុះរើទៅលំនៅដ្ឋានរាងៗវិញ ក្រោយពីចុះផ្សព្វផ្សាយ និងជូនដំណឹង

0
46


ព្រះវិហារ ៖ មានព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរកសិកម្ម រួមជាមួយរដ្ឋបាលស្រុករវៀង បានចុះផ្សព្វផ្សាយនិងជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកតាំងទីលំនៅអណាធិបតេយ្យ លើខ្នងទំនប់អាងទឹករក្សា ដើម្បីប្រកបមុខរបរនេសាទ ត្រូវបានឲពួកគាត់ធ្វើការរុះរើ និងចាកចេញទៅលំនៅដ្ឋានរបស់ខ្លួនវិញ។

ក្នុងឱកាសនោះដែល ក្រុមការងារបានទុកពេលឲ្យពួកគាត់រយៈពេល ៣ថ្ងៃ ដោយកំណត់យកត្រឹមម៉ោង ៤:០០នាទីរសៀល ថ្ងៃច័ន្ទ ទី១០ ខែមុថុនា ឆ្នាំ២០២៤ ត្រូវរុះរើដោយខ្លួនឯងចេញឲ្យអស់ពីទីតាំងខាងលើនោះ បើមិនដូចច្នោះទេ និងចាត់ការតាមផ្លូវ។

លោក ហោ ប៊ុនហួរ បានដឹងថា ៖ ប្រជាពលរដ្ឋខាងលើ ពួកគាត់បានមករកត្រី ដោយមានការបង្ហោះតាមបណ្ដាញសង្គមតៗគ្នា ទើបធ្វើឲប្រជាពលរដ្ឋតាមបណ្ដាលខេត្តផ្សេងៗ ពួកគាត់បានសំរុកមកហើយមានការបោះជុំរុំថែមទៀតផង បង្កឲមានភាពអាណាធិបតេយ្យ ធ្វើឲទឹកកខ្វក់ ធំក្លិនស្អុយ ឆ្អាបត្រី ដែលនៅតំបន់នេះតែងតែមានបងប្អូនប្រជាពលរដ្ឋមកលេងនិងស្រូបយកខ្យល់អាកាសបរិសុទ្ធក្រោយពីសម្រាក់ពីការងារ។ ហើយសំខាន់ទៀតនោះគឺសុខសុវត្ថិ ភាពសម្រាប់ពួកគាត់ដែលមកស្នាក់នៅទីនោះ។ ហើយអាចបង្កហានិភ័យផ្សេងជាយថាហេតុ ដោយទឹជំនន់មិនបានប្រាប់យើងមុននោះ។

ហើយលោកបានបន្តទៀតថា ក្នុងនាមអាជ្ញាធរ បានពន្យល់នែនាំដល់ពួកគាត់ដែលបានមកបោះជុំរុំខាងលើ ត្រូវចូលរួមអនុវត្តន៍តាមការមែនរបស់អាជ្ញាធរ ក៏ដូចក្រសួងកសិកម្ម ត្រូវរុះរើឲបានតាមការកំណត់ដែលបានជំរាបជូន បើមិនដូចច្នោះទេខាងយើងនិងអនុវត្តន៍ទៅតាមច្បាប់។

លោក ពឹង ទ្រីដា បានដឹងថា ៖ កាលដែលបងប្អូនមកស្នាក់នៅធ្វើនេសាទនៅតំបន់តំបន់ទឹករក្សាជាក្រុម មានរហូតដល់រាប់រយនាក់មិនត្រូវបានអនុញាតិនោះទេ ព្រោះទីនេះមិនមែនជាកន្លែងធ្វើអាជីកម្មនេសាទនោះទេ ហើយបងប្អូនមកនេះសម្ភារៈសម្រាប់នេសាទមានគ្រប់ប្រភេទ ទាំងស្របច្បាប់ និងមិនស្របច្បាប់ ហើយរដូវនេះជារដូវបិតនេសាទទៀតផង រិតតែមិនបានអនុញាតិថែមទៀត ។ហេតុនេះហើយត្រូវស្ដាប់តាមការនែនាំរបស់អាជ្ញាធរ ក៏ដូចថ្នាក់ដឹកនាំ ធ្វើយ៉ាងណាកុំឲមានជំលោះ ត្រូវធ្វើដំណើរទៅលំនៅដ្ឋានរាងៗខ្លួនវិញតាមការកំណត់របស់អាជ្ញាធរ ទើបជាពលរដ្ឋល្អ។

សូមបញ្ជាក់ផងដែលថា ៖ ប្រជាពលរដ្ឋខាងលើ មកពីខេត្តចំនួន ៩ផ្សេងៗគ្នា មានចំនួនសរុប រហូតដល់ ៦៨គ្រួសារ ស្មើរនិង ២៤៥នាក់ ប្រុស១៥៨នាក់ ដែលបានមកបោះជំរុំនៅលើអាងទំនប់រក្សា ៖
១. មកពីខេត្តកំពង់ចាម ១២គ្រួសារ ស្មើរនិង ៧០នាក់ ប្រុស៤០នាក់។
២. ឧដត្តមានជ័យ ១៩គ្រួសារ ស្មើរនិង ៤០នាក់ ប្រុស ២៥នាក់។
៣.សៀមរាប ១០គ្រួសារ ស្មើរនិង ៣០នាក់ ប្រុស ២០នាក់។
៤.កំពង់ធំ ៨គ្រួសារ ស្មើរនិង ២៥នាក់ ប្រុស ១៥នាក់។
៥.បន្ទាយមានជ័យ ១គ្រួសារ ស្មើរនិង ៣នាក់ ប្រុស ២នាក់។
៦.ត្បូងឃ្មុំ ៨គ្រួសារ ស្មើរនិង ៤៩នាក់ ប្រុស ៣៩នាក់។
៧.ព្រៃវែង ២គ្រួសារ ស្មើរនិង ១០នាក់ ប្រុស ៦នាក់។
៨.បាត់ដំបង ១គ្រួសារ ស្មើរនិង ៨នាក់ ប្រុស៥នាក់។
៩.អន្លង់វែង ២គ្រួសារ ស្មើរនិង ១០នាក់ ប្រុស ៦នាក់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here