គ្រួសារជនរងគ្រោះដែលបានបាត់បង់ ប្អូនប្រុស ដោយសារគ្រោះថ្នាក់ចរាចរណ៍ បង្កដោយស្ត្រីម្នាក់បើកបរខ្វះការប្រុងប្រយ័ត្ន ស្នើរសុំរកយុត្តិធម៌

0
9
Oplus_0
Oplus_0


រូបភាពនិងអត្ថបទដោយលោក ហេង ចិន្តា
ស្ទឹងត្រែង ៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ១២:០០នាទី មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវៀងរថយន្ដ Lexus RX300 ពាក់ស្លាក់លេខ ភ្នំពេញ 2AT-4199 បើកបរដោយស្ត្រីម្នាក់មានឈ្មោះ ប៉ាន បញ្ចារ៉ា ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិលើ សង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង ជាមន្ត្រីរាជការ បំរើកានៅមន្ទីកិច្ចការនារីខេត្តស្ទឹងត្រែង បានមកបុកម៉ូតូសណ្តោងរ៉ឹម៉កដែលជិះគ្នា ២នាក់ (មេជាងនិងកូនជាង) នៅភូមិលើ ចំណុចផ្លូវបំបែកក្រោយវត្តស្រះកែវមុន្នីវណ្ណ (ហៅវត្តលើ) នៅសង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង បណ្តាលឲបុរសម្នាក់ឈ្មោះ ហេង ចាន់រស្មី មុខរបរជាងឈើ(មេជាង) រស់ភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុង/ខេ្តតស្ទឹងត្រែង បានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។


ក្រោយពេលកើតហេតុអធិការក្រុងស្ទឹងត្រែងត្រែងបានចុះវាស់វែងធ្វើកំណត់ហេតុរួចហើយបាននាំយកវត្ថុតាងទៅរក្សាទុកបណ្ដោះអាសន្ននៅអធិកានគរបាលក្រុងស្ទឹងត្រែង។ ចំណែកស្ត្រីជាអ្នកបើករថយន្ដបានរត់គេចខ្លួនបាត់។ សពជនរងគ្រោះប្រគល់ជូនគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី។

Oplus_0

លោក ឡត ភំម៉ាលី ភេទប្រុស អាយុ២៦ឆ្នាំ ដែលជាកូនជាងរួមដំណើរជាមួយបានឲដឹងថា ៖ មុនពេលកើតហេតុ គាត់បានជិះលើរ៉ឺម៉កដែលបើកដោយ ជនរងគ្រោះ ឈ្មោះ ហេង ចាន់រស្មី ជាមេជាង ដឹកសន្លឹកទ្វារ ចំនួនប្រាំសន្លឹក (កែច្នៃរួច) និងក្តារជ្រី២៥សន្លឹក ចេញពីផ្ទះឈ្មោះ គូ នៅខាងក្រោយវត្តលើ ស្ថិតនៅខាងលិចកន្លែងកើតហេតុប្រហែល១០០ម៉ែត្រ ធ្វើដំណើរពី លិច ទៅកើត លើផ្លូវធំ លុះដល់កន្លែងកើតហេតុបានឃើញ រថយន្ដខាងលើមួយគ្រឿងធ្វើដំណើរមកពីខាងជើងបំរុងនឹងឆ្លងផ្លូវដែលបែកជាបួនក្នុងល្បឿនយឺតៗ ទាំងរ៉ឺម៉ក និងរថយន្ដ បន្ទាប់មករ៉ឺម៉កបានបន្តដំណើរទៅមុខ ភ្លាមនោះរថយន្ដបានស្ទុះមកបុករ៉ឺម៉កចំពេញទំហឹង ធ្វើឲអ្នករូបគាត់ខ្ទាតធ្លាក់ចុះពីលើរ៉ឺម៉ក រឺឯ រ៉ឺម៉ក ចំណែកជនរងគ្រោះ ខ្ទាតបោកមុខទៅនឹងខឿនចង្អូរបង្ហូរទឹកចូលលូ ដោយមានសន្លឹកទ្វារចំនួន២បានសង្កត់ពីលើថែមទៀត បន្ទាប់មកលោកបានលើទ្វារចេញ រួចគាត់បានលើជនរងគ្រោះឲឈរ ភ្លាមៗនោះអ្នកស្រុកបានយកម៉ូតូដឹកជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ ពេលដល់មន្ទីរពេទ្យ ប្រហែល១ម៉ោងបានស្លាប់បាត់បង់ជីវិត។


គ្រួសារជនរងគ្រោះបានឲដឹងថា ៖ ពិធីបុណ្យបាន១ថ្ងៃ តំណាងជនបង្ករបានមកចរចារគ្នា ដោយគ្រួសារជនរងគ្រោះថាចាំចប់បុណ្យសិន ។ ក្រោយពិធីបុណ្យសពរួចរាល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ តំណាងជនបង្ករបានណាត់ចចារនៅសាលាសង្កាត់ស្រះឬស្សី ដោយមានលោកចៅសង្កាត់ចូលរួមផងដែរ។ ការចចារលើកនេះខាងតំណាងជនបង្ករស្នើសុំផ្តល់សំណងត្រឹម ២៥០០ដុល្លា បើសិនជាមិនទទួលយកសំណងនេះ គ្រួសារនៃសពអាចធ្វើយ៉ាងម៉េចក៏បានតាមច្បាប់។ ហើយតំណាងជនរងគ្រោះដោយបោះពាក្យសម្ដីថា ៖ ទៅដល់ណាក៏បានតែបានតែប៉ុន្នឹង បើខ្លាំងប្រយ័ត្នអស់ទាំងដើមទាំងការ ព្រោះក្នុងខេត្តសុទ្ធតែគ្នាគេទេ ចង់ដឹងសាកមើលទៅ។


គ្រួសារជនរងគ្រោះបានស្នើរសុំឲ លោកស្នងការនគរបាលខេត្តស្ទឹងត្រែងរកយុត្តិធម៌ឲប្អូនប្រុសគាត់ ដោយអនុវត្តន៍តាមនិតិវិធីច្បាប់លើជនបង្ករ ដែលបានបើកបរខ្វះការប្រុងប្រយ័ត្នបង្ករឲមនុស្សស្លាប់យកមកផ្ដន្ទាទោសតាមច្បាប់ ហើយបច្ចុប្បន្នជនបង្កមានសេរីភាពដូចជនធម្មតាដូចជាគ្មានរឿងអ្វីកើតនោះឡើង ពួកគាត់សង្ឃឹមថាច្បាប់ពិតជាមានពិតមែន ហើយសម្រាប់ដាក់អ្នកធ្វើខុស ៕

LEAVE A REPLY

Please enter your comment!
Please enter your name here