ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ៖ ពិធីសូត្រមន្ដចម្រើនព្រះបរិត្ត អប់អរសាទរ ក្នុងឪកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស ២០២៤

0
130


ព្រះវិហារ ៖ នៅព្រឹកទី១២ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សោះ សុខដារ៉ា ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីនគរបាលទាំងអស់ បានចូលរួមប្រារព្ធពិធីសូត្រមន្ដចម្រើនព្រះបរិត្ត អប់អរសាទរ ក្នុងឪកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស ២០២៤ខាងមុខនេះ ។

នាឪកាសនោះដែល លោកឧត្តមសេនីយ៍ទោ សោះ សុខដារ៉ា ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានធ្វើពិធីកម៉ាទោសទៅដល់មន្ត្រីក្រោមឪវាទ ដោយកន្លងមកមានពាក្យធ្ងន់ធ្ងរ លើសលោះ ដោយប្រការណាមួយនោះ សូមអហោសកម្មឲគ្នាទៅវិញទៅមក ។ហើយនាឪកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ បានជូនពរដល់មន្រ្តីនគរបាលទាំងអស់ សូមឲមានសុខភាពល្អ និងប្រាជ្ញាវាងវ័យ ដើម្បីការពារសុខសន្តិភាព ជូនជាតិមាតុភូមិនៃយើង ។

លោកឧត្តមសេនីយ៍ទោបានបន្តទៀតថា កងកំលាំងនគរបាលយើង ត្រូវគោរពនៅបទបញ្ជានិងអនុវត្តន៍តាមគោលនយោបាយយុទ្ធសាសន៍បច្ចកោណរបស់រាជរដ្ឋាភិបាលដែលបានដាក់ជូន ជាពិសេសក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ កងកំលាំងយើងត្រូវ រៀបចំចុះល្បាតតាមដងផ្លូវ តាមទីវត្តអារាម និងរមណីយដ្ឋាននានាក្នុងខេត្ត ជាប់ជាប្រចាំ ដើម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here