សង្ក្រាន្តកំពង់ចាម រយៈពេល៣ថ្ងៃ ទទួលបានភ្ញៀវទេសចរ ប្រមាណជាង ៥លាននាក់ មកលេង កម្សាន្ត

0
109


កំពង់ចាម: ដើម្បីអបអរសាទរ និងការបង្កើនភាពសប្បាយរីករាយ ជាមួយបងប្អូនប្រជាពលរដ្ឋ«សង្ក្រាន្តកំពង់ចាម» ឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដែលមានរយៈពេល ៣ថ្ងៃ គិតចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម និងលោកជំទាវ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយមន្ត្រី ពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញចូលរួម លេងល្បែងប្រជាប្រិយ ប្រពៃណីជាតិខ្មែរ ពូនភ្នំខ្សាច់ និងស្រង់ព្រះ នៅទីធ្លាមុខសាលាខេត្ត និងនៅតាមទីវត្តអារាម ជាមួយគ្នានោះក៏មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស មកដើរលេងកម្សាន្ត នៅតំបន់រមណីយដ្ឋានទេសចរណ៍ និងនៅតាមបណ្តាស្រុកក្រុងនានា ប្រមាណជា ៥លាន ២៣ម៉ឺននាក់ ។

លោក ស៊ាន សុគុន្ធ ប្រធានមន្ទីរទេសចរ ខេត្តកំពង់ចាម បានឱ្យដឹងថា ដើម្បីបង្កភាព សប្បាយរីករាយ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ ជូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បានណែនាំឱ្យមន្ទីរទេសចរណ៍ សហការ ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និង សាលាក្រុងកំពង់ចាម ទទួលភារកិច្ចរៀបចំ «សង្ក្រាន្តកំពង់ចាម» នៅវាលស្មៅមុខសាលាខេត្ត ដោយមានភ្ញៀវមកលេងកំសាន្ត យ៉ាងច្រើនកុះករ ។ ជាក់ស្តែងនៅថ្ងៃទី១៤ មានចំនួន ១លាន ៥៣ម៉ឺននាក់, ថ្ងៃទី១៥ មានចំនួន ១លាន ៨៣ម៉ឺននាក់ និងថ្ងៃទី១៦ មានចំនួន ១លាន ៩០ម៉ឺននាក់។ ភាគច្រើន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ តែងតែមកលេងកម្សាន្តនៅតាមកន្លែងកម្សាន្ត និងរម ណីយដ្ឋាន នានាដូចជា រមណីយដ្ឋានទឹកឆា, រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា, រម ណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ, រមណីយដ្ឋានបែមប៊ូរីសត, រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី,រម ណីយដ្ឋាននគរបាជ័យ,រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ, រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន, រួមនឹង ការប្រគុំតន្ត្រី ផងដែរ ។​

លោកប្រធានមន្ទីរ បញ្ជាក់ដែរថា ដើម្បីបង្កភាពសប្បាយដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាភ្ញៀវបាន ទស្សនាកំសាន្តផងនោះ មន្ទីរទេសចរណ៍ខេត្ត បានសហការណ៍ជាមួយមន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈ​ រៀបចំកម្មវិធី នៅតាមរមណីដ្ឋាន លេងល្បែងប្រជាប្រិយ មានដូចជា ចោលឈូង, បោះអង្គុ ញ, លាក់កន្សែង, ល្បែងទាញព្រ័ត្រ, វាយក្អម, ស្តេចចង់, លោតបាវ, ដណ្តើមស្លឹកឈើ ឡើង សសរខ្លាញ់ និងល្បែងកម្សាន្តមួយចំនួនទៀត ដើម្បី បំរើការសប្បាយជូនប្រជាពលរដ្ឋ ក្នុងន័យ លើកកម្ពស់វប្បធម៌ប្រពៃណី និងទំនៀមទំលាប់ខ្មែរ ក្រោមម្លប់សន្តិភាព នៃការដឹកនាំ របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

ជាមួយគ្នានោះ លោក ស៊ាន សុគុន្ធ ប្រធានមន្ទីរទេសចរ ក៏បានឱ្យដឹងថា ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃសង្ក្រាន្តទាំង៣ថ្ងៃ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំនេះវិញ គឺពុំមានអ្វីកើតឡើង គួរឱ្យកត់សម្គាល់ឡើយ ពោលគឺ អាស្រ័យដោយ ការរៀបចំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ដែលបានដាក់កម្លាំងយាមកាម នៅក្នុងមូលដ្ឋាន ដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋទូទៅ នៅគ្រប់មជ្ឈដ្ឋាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here