ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណ:អភិបាលខេត្តព្រះវិហារអញ្ជើញចូលរួមជួបសំណេះសំណាល និងសួរសុខទុក្ខដល់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨

0
107


ព្រះវិហារ ៖ នាព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីសំណេះសំណាល និងសួរសុខទុក្ខកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណ:អភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានអង្គភាព មន្ទីរជុំវិញខេត្ត និងនាយ នាយរង កងរាជអាវុធហត្ថខេត្តព្រះវិហារជាច្រើនរូបបានអញ្ជើញចូលរួមផងដែល។

នៅក្នុងពិធីនេះផងដែរ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណ:អភិបាលខេត្តព្រះវិហារ បានជួបសំណេះសំណាលនិងសួរសុខទុកដល់កងកំលាំង អាវុធហត្ថ និងបានឧបត្ថម្ភដល់អង្គភាពកងរាជអាវុធហត្ថខេត្តព្រះវិហារនូវថវិកា ១០.០០០.០០០រៀល, ស្រាបៀរ ៥០កេស, ទឹកសុទ្ធអរុណា ៥០យួរ និងបានប្រគល់រថយន្តម៉ាកម៉ាស្តា ០១គ្រឿង សម្រាប់បម្រើការងាររបស់អង្គភាព ព្រមទាំងផ្តល់ជូនដល់កម្លាំងអាវុធហត្ថខេត្ត១០០នាក់ ក្នុងម្នាក់ៗទទួលបានថិកា ៥០.០០០រៀលផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here