ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ដឹកនាំកិច្ចប្រជុំ ត្រៀមលក្ខណៈ​រៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ដេីម្បី​ចូលរួមអបអរសាទរទទួលទេវីតាឆ្នាំថ្មីព្រះនាម «មហោទរាទេវី»

0
67

href=”https://www.narithnews.com/archives/17459/img_20240402_081707_274″ rel=”attachment wp-att-17462″>


ដោយ,ប៉ៃ លិន
កំពង់ចាម​ ៖ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​១​ ខែមេសា​ ឆ្នាំ​២០២៤​នេះ​ បាន​ដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រៀមលក្ខណៈ​រៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ដេីម្បី​ចូលរួមអបអរសាទរទទួលទេវីតាឆ្នាំថ្មីព្រះនាម «មហោទរាទេវី» ក៏ដូចជា​ការចូលរួមចំណែកលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ​ ។

ឯកឧត្ដម អភិបាលខេត្ត បានគូសបញ្ជាក់ថា ដោយ​មាន​ការ​ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ក្នុង​ឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ នឹងឈានចូលមកដល់ នាពេលខាងមុខឆាប់នេះ រដ្ឋបាលខេត្តគ្រោងនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម​ ដើម្បី​បង្ក​ភាព​សប្បាយរីករាយ ជូន​ដល់ប្រជាពលរដ្ឋ មកលេងកំសាន្ត ដោយមានការរៀបចំនូវលេងល្បែងប្រជាប្រិយ ការប្រគុំតន្ត្រីសម័យនាពេលរាត្រី និងលេងកម្សាន្តសប្បាយក្រោមម្លប់ សុខសន្តិភាព។

បេី​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា​ ដើម្បីចូលរួមអបអរសាទរស្វាគមន៍ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។ រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តកំពង់ចាម រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅសួនច្បារមុខ សាលាខេត្តកំពង់ចាម ចាប់ពីម៉ោង១៤.០០នាទីតទៅ និងនៅតាមទីតាំងរមណីយដ្ឋាន ទីវត្តអារាមនានាក្នុងខេត្តកំពង់ចាម។

ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមឆ្នាំថ្មីនេះនឹងផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន្ទ ភ្ញៀវជាតិ អន្តរជាតិ មកចូលរួមអបអរសាទរទទួលទេវីតាឆ្នាំថ្មីព្រះនាម «មហោទរាទេវី» ហើយក៏ជាឱកាសដ៏ល្អសម្រាប់ ការជួបជុំ ក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ​ ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here