ជនសង្ស័យម្នាក់ករណីមិនរាងចាលនៅយករក្សាទុក ដឹកជញ្ជូន ឬជួញដូរសារធាតុញៀនដោយខុសច្បាប់ និងជាប់ដីកាចាប់ខ្លួនផងនោះត្រូវបាន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះវិហារកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់

0
127


ព្រះវិហារ ៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធនិងករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរសារធាតុញៀនដោយខុសច្បាប់ និងជាប់ដីកាចាប់ខ្លួនផងនោះត្រូវបាន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះវិហារកំពុងរៀបចំកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់បញ្ជូនទៅកាន់តុលាកាខេត្តព្រះវិហារ។

កាលពីវេលាម៉ោង ០៩:៣០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ កម្លាំងកងរាជអាវុធហត្ថស្រុកសង្គមថ្មី ចំនួន០៧នាក់ ម៉ូតូ០៤គ្រឿង អាវុធ០២ដើម ដឹកនាំដោយ លោក អនុសេនីយ៍ទោ ស្រី វណ្ណនី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាប ករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរសារធាតុញៀនដោយខុសច្បាប់ នៅចំណុច ភូមិក្បាលខ្លា ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហា។
     
ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ (ជាមុខសញ្ញាចាស់ មានដីកាចាប់ខ្លួន) មានឈ្មោះ រឿន រុំ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិក្បាលខ្លា ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

ក្រោយពីការឃាត់ខ្លួនជនសង្ស័យកំលាំងអាវុធហត្ថ ដកហូតបានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន៣០កញ្ចប់(ធំចំនួន០៣កញ្ចប់) ទូរស័ព្ទ០១គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០១ និងសម្ភារៈសម្រាប់សេបគ្រឿងញៀនមួយចំនួនទៀតផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here