សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយមនុស្សធម៌ទៅសួរសុខទុក្ខដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ក្នុងឃុំកំពង់គោ

0
130


កំពង់ធំ ÷ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់ឯកឧត្តម ងួន រតន:ប្រធានគណ:កម្មាធិការសាខា បានចាត់ឲ្យលោកជំទាវ លំ គន្ធារីអនុប្រធានអចិន្រ្តៃសាខា ទៅចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារលោក ស៊ឹម សុលាង ប្រពន្ធឈ្មោះ ពឿន ចាន់ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បណ្តាលមកពីភ្លើងចង្រ្គាន ដែលមានទីតាំងនៅភូមិបូពឹង ឃុំកំពង់
គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះលោកជំទាវ លំ គន្ធារី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងឯកឧត្តម ងួន រតន: ប្រធានគណ:កម្មាធិការសាខា ដែលផ្តាំផ្ញើសួរសុខទុក្ខពីចំងាយ  លោកតែងតែគិតគូរពីជីវភាពរស់នៅរបស់បងប្អូប្រជាពលរដ្ឋព្រមទាំងជនងាយរងគ្រោះបំផុត និងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដូចភ្លៀងរលឹម។

ទន្ទឹមនឹងនេះ លោកជំទាវអនុប្រធានបានពាំនាំការអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នអំពីគ្រោះមហន្តរាយផ្សេងៗ ពិសេសភ្លើងទៀន ចង្រ្គាន ត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលា ដែលតែងតែកើតឡើងមិនអាចដឹងមុន រួមទាំងចូលរួមលើកកម្ពស់ការរក្សាអនាម័យ ពិសាទឹកឱ្យបានគ្រប់គ្រាន់។

ជាមួយគ្នានេះអំណោយផ្តល់ជូនរួមមាន ៖ អង្ករ២៥ គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ឃីត (សារុង ក្រមា មុង ភួយ) តង៎១ កន្ទេល១ ឆ្នាំង២ និងថវិកាមួយចំនួនផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here