អគ្គីភ័យបានឆាប់ឆេះផ្ទះបងប្អូនប្រជាពលរដ្ឋអស់ចំនួន ២ ខ្នងផ្ទះ រងការខូចខាតទាំងស្រុង និង ៣ ខ្នងទៀត រងការខូចខាត ប្រមាណជា ៤០% (ភាគរយ) សង្ស័យបណ្ដាលមកពីផ្ទុះធុងហ្គាស     

0
170


ដោយ,វណ្ណារិទ្ធ
ព្រះវិហារ ៖  កាលពីវេលាម៉ោង ១៤:៣០ នាទី ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៤ មាន  ករណីអគ្គីភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ៥ខ្នង ផ្ទះ ស្ថិតក្នុង ភូមិ ស្អាង ឃុំ ស្អាង ស្រុក ជ័យសែន ខេត្តព្រះវិហារ។

លោក អនុសេនិយ៍ឯក គឹម បុត្រ មេបញ្ជាតំបន់ប្រតិបត្តិការសឹករងទិសស្រុកជ័យសែនបានឲដឹងថា អគ្គីភ័យបានឆាប់ឆេះផ្ទះបងប្អូនប្រជាពលរដ្ឋអស់ចំនួន ២ ខ្នងផ្ទះ រងការខូចខាតទាំងស្រុង និង ៣ ខ្នងទៀតនៅជាប់គ្នា រងការខូចខាត ប្រមាណជា ៤០% (ភាគរយ) រួមទងទ្រព្យសម្បត្តិជាច្រើនទៀត ដោយករណីខាងលើនេះដែល សង្ស័យបណ្ដាលមកពីផ្ទុះធុងហ្គាស។

តាមការស្រាវជ្រាវ បឋម របស់មន្ត្រីជុំនាញនៃអធិការដ្ឋានស្រុកជ័យសែនបានឲដឹងថា ដោយសារ ម្ចាស់ផ្ទះលក់ហ្គាល ឈ្មោះ រិន សំបូរ អាយុ ៤០ ឆ្នាំ គាត់មិនប្រុងប្រយ័ត្ន   ( ធុងហ្គាស មានសភាពចាស់ មានច្រេះ ស្របពេល អាកាសធាតុក្ដៅឡើងដល់ ៤២ំ អង្សាសេ) ទើបសង្ស័យថាផ្ទុះហ្គាស ដែលបណ្ដាលឲ មានអគ្គីភ័យ ឆាបឆេះផ្ទះ ឈ្មោះ រិន សំបូរ រួចបន្តរៀលដាលឆេះជាបន្តបន្ទាប់រហូតដល់៥ខ្នងផ្ទះ ។
   
ក្នុងករណីនោះដែល កងកម្លាំងអធិការដ្ឋាន នគរបាលស្រុកជ័យសែន សហការជាមួយកំលាំងអធិការដ្ឋាន នគរបាលស្រុក ឆែប ដោយប្រើប្រាស់ រថយន្ដពន្លត់អគ្គីភ័យអស់ ចំនួន ១០ រថយន្ត បាន ពន្លត់រលត់ ដោយជោគជ័យ និង មិនបណ្តាលអោយរាលដាល ទៅផ្ទះផ្សេងដ៏ទៃទៀតឡើយ នៅវេលា ម៉ោង ១៦:២០ នាទី។ ក្នុងហេតុការនោះដែរមានជនរងគ្រោះ រងរបួសចំនួន ៥នាក់ ដោយការចូលរួម ជួយ ពន្លត់។

សូមចូលរួមការពារនិងប្រុងប្រយ័ត្នឲបានខ្ពស់ ព្រោះបើឆេះផ្ទះតែឯងមួយមិនអីនោះទេ ដូចករណីខាងលើនេះជាដើម ឆេះផ្ទះខ្លួនឯងអស់ហើយ អស់ទាំងទ្រព្យសម្បត្តិ និងនៅជាប់សំណងទៀត បើមានអ្នកស្លាប់ អាចមានទោសទណ្ឌដាក់ខ្លួនទៀតផង ដូចពាក្យចាស់លោកពោលថា (ស៊ូលិចទឹកកណ្ដាលទន្លេ កុំឲភ្លើងឆេះផ្ទះ)។
ហើយក៏គ្មានអ្នកណាម្នាក់ចង់ឲកើតហេតុទាំងនេះកើតឡើងនោះដែរ ។
 
ករណីខាងលើនោះ សមត្ថកិច្ច កំពុង ស្រាវជ្រាវ បន្តទៀត ៕


      

LEAVE A REPLY

Please enter your comment!
Please enter your name here