សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យក្លែងបន្លំខ្លួនជាព្រះសង្ឍ ចូលមកបិណ្ឌបា​ត​នៅក្នុងពិធីបុណ្យឆ្លងចូលឆ្នាំថ្មី​បាន ១៤នាក់ នៅស្រុកថ្ពង

0
150


ដោយ,btshotnews
ខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹ​កថៃ្ង​ទី ១៨ មេសា ២០២៤  ជនសង្ស័យក្លែងបន្លំខ្លួនជាព្រះសង្ឍ ចូលមកបិណ្ឌបាត ១៤នាក់ ថ្ងៃឆ្លងឆ្នាំ នៅក្នុងវត្តត្រពាំងព្នៅ ស្ថិតនៅភូមិស្នួល ឃុំអមលាំង​ ស្រុកថ្ពង​ ខេត្តកំពង់ស្ពឺ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការដ្ឋាននគរបាលស្រុកថ្ពង បានឲ្យដឹងថា ៖ មានជន​សុី​វិលក្លែងបន្លំខ្លួនជាសង្ឍគ្រងស្ប​ង់​ចិវរ​ បន្លំចូលមកក្នុងពិធី​សា​ស​នា​បិ​ណ្ឌ​បាត​ចំនួន ១៤​ នាក់​ មកពី កំពត ១៣នាក់ និង កំពង់ចាម ១នាក់។

លោកបានបន្តទៀតថា ៖ គោលបំណង​ និងសកម្មភាព​ ក្រុមសង្ឍក្លែងបន្លំបានមកបិណ្ឌបា​តក្នុងកម្មវិធីបុណ្យឆ្លងចូលឆ្នាំ ក្នុងវ​ត្តត្រពាំងព្នៅ ស្ថិតនៅភូមិស្នួល ឃុំអមលាំង​ ស្រុកថ្ពង​ ក្រោយទទួល​បិ​ណ្ឌ​បា​​តរួច​ ក្រុម​ជនក្លែងបន្លំជា​ស​ង្ឍ​បា​នគេចឡេីងរបង​ និងលូនក្រោមខ្សែលួសរបង​ មូលហេតុ​មិ​នហ៊ាន​ចេ​ញ​តាមច្រកក្លោងទ្វារខា​ងមុខព្រោះមានស​ម​ត្ថកិច្ច​នៅចាំទី​នោះ។

ដោ​យ​ឃេីញសកម្មភា​ពបែបនេះ​សមត្ថកិច្ច​មានការសង្ស័​យ​បាននាំគ្នាទៅមេី​ល​ស្រាប់តែក្រុមសង្ឍទាំងនោះបា​ននាំគ្នារត់តែម្ដង​ រីឯ​បក្ខពួ​ក​ដែ​ល​ជា​អ្នកដឹកជ​ញ្ជូនមក​បេីករថ​យ​ន្ដ​គេ​ចខ្លួន​ និងរត់ចោល​ម៉ូតូ​កង់​​បី​ Pa​ss​app មួយគ្រឿង​ ដែលមានស្លាកលេខ ភ្នំពេ​ញ 1KE-2876 (ឃាត់​បាន) ។

ក្រោយឃាត់ខ្លួន​និងមានកិច្ចសហការពី​ការិយាល័យ​ធម្មកា​រស្រុក​ និ​ង​ព្រះអនុគុណស្រុក​ បាននាំយកក្រុមសង្សក្លែងទាំងនោះមកដល់​ វត្តត្រពាំងត្រោកដើម្បីសាកសួរ​ពាក់ព័ន្ធករណីខាងលេី​ ។

ក្រោយសាកសួរ​ក្រុម​សង្ឍក្លែងប​ន្លំទាំង​ ១៤នាក់​ បានទទួល​ស្គាល់​ថា​ ​ពួកគេមិនមែ​នជាសង្ឍ​នោះទេ​ សម​ត្ថកិច្ច​បា​នបន្ដធ្វេីតេស្ដរកសារធាតុ​ញៀន​ ជា​លទ្ធផល​បានរកឃេី​ញ​វិជ្ជមាន​ ៩នាក់ អវិជ្ជមាន​ ៥នាក់។

បន្ដសាកសួរបំភ្លឺ​ កសាងសំណុំរឿង​បញ្ជូន​ក្រុ​ម​សង្ឍក្លែងបន្លំម​ក​ផែនការ​ងារស​ន្ដិសុខ​ ​ដេី​ម្បី​បន្ដនីតិវិធី​ច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here