រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងអភិបាលខេត្តកំពង់ចាម អញ្ជើញ​ប្រារព្ធ​ពិធី​ស្រង់ព្រះនៅវត្តស្ទឹងត្រង់​

0
108


កំពង់ចាម:​ បេីទោះបី​ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ រយៈពេល​បីថ្ងៃក៍ដោយ​ សម្រាប់រដ្ឋបាលស្រុកស្ទឹងត្រង់​ នៅថ្ងៃទី១៧​ ខែមេសា​ ឆ្នាំ​២០២៤​ នេះ​ បានប្រារព្ធពិធីស្រង់ព្រះ​ និងមានកម្មវិធីកម្សាន្តសប្បាយៗជាច្រេីន​ នៅវត្តស្ទឹងត្រង់​ ដោយ​មានការអញ្ជេីញចូលរួមពីសំណាក់​ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំង​ប្រតិភូអមដំណើរ និងក្រុមការងារជាច្រើនទៀត។

ស្ថិតក្នុងបរិយាកាសសប្បាយរីករាយ​នោះដែរ​ សម្រាប់សង្ក្រាន្តស្ទឹងត្រង់​ ក្រោយពីមានពិធីសាសនារួចមក​ ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ ពុទ្ធបរិស័ទ​រួមបងប្អូនប្រជាពលរដ្ឋ​ ទាំងជិតឆ្ងាយបាន​ប្រារព្ធ​ពិធីស្រង់ព្រះ​ មិនតែប៉ុណ្ណោះ​ មានការបាញ់ទឹក​ រាំលេងកម្សាន្ត​ ក្រោមដំបូលសុខសន្តិភាព។
គួរបញ្ជាក់ថា​ សម្រាប់វត្តស្ទឹងត្រង់នេះ​ ពុទ្ធិបរិស័ទតែងតែនាំគ្នាមកវត្តនៅក្នុងថ្ងៃទី១៧មេសានេះ​ ដើម្បីធ្វើពិធីស្រង់ព្រះ​ ដោយមានទឹកលាយជាមួយផ្កាភ្ញី ទឹកអប់ដើម្បីស្រោចស្រពដល់ព្រះបដិមា ឬអ្នកមានគុណ អ្នកមានឋានៈខ្ពង់ខ្ពស់ជាង ដោយបងប្អូនប្រជាពលរដ្ឋខ្មែរ លោកមានជំនឿ​ តៗគ្នាយូរមកហើយថា ស្រង់ព្រះទាំងព្រះបដិមាថ្ម និងព្រះរស់ អ្នកមានគុណ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំគ្រប់ក្រុមគ្រួសារ កាត់ផ្តាច់កម្មអកុសល លះបង់បាបអកុសលចាស់ៗ ចោល ហើយយើងសាងនូវកុសលថ្មី​៕

LEAVE A REPLY

Please enter your comment!
Please enter your name here