ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន២ករណីទី១ប្រើប្រាស់សារធាតុញៀននិងទី២ចោរលួចឆ្កិះសោរផ្ទះ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ

0
38


ដោយ,btshotnews
ខេត្ត​ប៉ៃលិន÷កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន នាថ្ងៃទី១៨ខែមេសាឆ្នាំ២០២៤នេះ នាវេលាម៉ោង១៥និង០០នាទីបង្រ្កាបជាក់ស្តែងករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ និង​ប្រេីប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ចំនួន​០២ករណី​ ដូចខាងក្រោម៖
១-ជនសង្ស័យឈ្មោះ​ ឡុក​ ភិលាប​ ភេទប្រុស​ អាយុ​២៥ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ រស់នៅ​ភូមិអូរតាពុកក្រោម​ សង្កាត់​ទួល​ល្វា​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​ ​មាន​ផ្ទុក​​សារធាតុ​ញៀន​(+​)​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តប៉ៃលិន​ ចំនួន​០២លេីក​ក្នុង​ឆ្នាំ​២០១៩​ និង​ឆ្នាំ​២០២០​ពាក់ព័ន្ធ និងករណី​គ្រឿងញៀន​។

២-ជនសង្ស័យ​ឈ្មោះ​ ឡោះ​ ម៉ាត់​មីន​​ ហៅ​ ខ្មៅ​​ ភេទប្រុស​ អាយុ​២៨ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ រស់នៅ​ភូមិ​ប៉ាហុីជេីង​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​ មាន​ផ្ទុកសារធាតុញៀន​(+​)​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តប៉ៃលិន ​ចំនួន​០២លេីក​ ក្នុង​ឆ្នាំ​២០១៨​ពាក់ព័ន្ធនិងករណី​គ្រឿងញៀន​ និង​ឆ្នាំ​២០២១​ ពាក់ព័ន្ធ និងករណី​ហិង្សា​។
ទី៣-ជនសង្ស័យ​ឈ្មោះ​ អ៊ុក​ ខាត់ណា​ ហៅ​ ឆ្លូញ​ ភេទប្រុស​ អាយុ​៣៨ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ រស់នៅ​ភូមិ​អូរតាពុកលេី​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​ មាន​ផ្ទុក​សារធាតុ​(+​)​ជា​មុខ​សញ្ញា​ចាស់​ ធ្លាប់​ពាក់​ព័ន្ធ​ និងករណី​លួច​។

ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង៣នាក់ខាងលើ បានឆ្លើយសារភាពថាខ្លួនពិតជាបានលួចឆ្កឹះសោរផ្ទះ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពិតប្រាកដមែន។

បច្ចុប្បន្ន៖ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន។
១-ជនរងគ្រោះឈ្មោះ សៀ​ ធីរ៉ា​ ភេទប្រុស​ អាយុ​៤២ឆ្នាំ​ មុខរបរ​កសិករ​ រស់នៅ​ភូមិ​អូរតាពុកក្រោម​ សង្កាត់​ទួលល្វា​​​​​ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

អំពីរឿង​ហេតុ៖ថ្ងៃទី​១០​ ខែ​មេសា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​ប្រហែល​០០៨និង០០​នាទី​ នៅ​ចំណុច​ផ្ទះ​របស់​ជន​រងគ្រោះ​ ទីលំនៅភូមិ/សង្កាត់ខាងលើ។

មុន​ពេល​កេីតហេតុ​៖ជនរងគ្រោះ​​បេីកទ្វារផ្ទះពីខាងក្រោយចោល​ ហេីយ​មកអង្គុយលេងនៅមុខផ្ទះ​ លុះដល់វេលាម៉ោង​កេីតហេតុ​ខាង​លេី​ ពេល​ជនរងគ្រោះ​ចូល​ទៅក្នុង​ផ្ទះ​វិញ​ទេីបដឹង​ថាបាត់ប្រាក់ និងសម្ភារៈសរុបរួមមាន៖
១-ប្រាក់ខ្មែរប្រហែល​៧០,០០០​៛។
​២-ទូរស័ព្ទដៃ​ម៉ាក​Oppo ពណ៌​ក្រហម​ចំនួន​ ០១គ្រឿង។
​៣-អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​ ០១សន្លឹក​។
​៤-ក្បាល​បាញ់ហ្គាស់កំប៉ុងចំនួន​០១​។
២-ជនរងគ្រោះ​ឈ្មោះ យិន​ សុតប៉ូលី​ ភេទប្រុស អាយុ​២៩ឆ្នាំ មុខរបរគ្រូបង្រៀន​ រស់នៅ​ភូមិ​អូរ​តាពុកក្រោម​ សង្កាត់ទួលល្វា​  ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​។
​-អំពីរឿងហេតុ​៖ថ្ងៃទី​០៤​ ខែ​មេសា​ ឆ្នាំ​២០២៤​ ជនរងគ្រោះ​បាន​ចាក់សោរផ្ទះទុកចោលហេីយទៅលេងបុណ្យចូលឆ្នាំខ្មែរ នៅស្រុកកំណេីតខេត្តកំពត​ រហូត​ដល់ថ្ងៃទី​១៨​ ខែ​មេសា​ ឆ្នាំ​២០២៤​ ជនរងគ្រោះ​បាន​ត្រឡប់​មកវិញ​ឃេីញ​បាត់សោរចាក់ពីក្រៅហេីយជនរងគ្រោះចូលទៅក្នុងផ្ទះទេីបដឹងថាបាត់បង់សម្ភារៈសរុប៖
១-ដុំសោនកាតចំនួន​០១។
​២-កាសសុីនចំនួន​០១។
៣-ម៉ៃក្រូហ្វូនចំនួន​០១។
៤-ជេីង​ទ្រម៉ៃក្រូហ្វូនចំនួន​០១​។
-សរុប​ជា​ទឹក​ប្រាក់​ចំនួន​៤៥០​$(បួន​រយ​ហាសិបដុល្លាអាមេរិចគត់​)។ 
-វត្ថុតាង​ដកហូត​សរុបរួម​មាន​៖
​១-ទូរស័ព្ទដៃ​ម៉ាក​ Oppo ពណ៌​ក្រហម​ចំនួន​ ០១គ្រឿង​។
​២-អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ចំនួន​ ០១សន្លឹក​។
​៣-កាសសុីន​ចំនួន០១។
៤-ក្បាល​ហ្គាស់កំប៉ុងចំនួន​០១​។
៥-កាតចំរុះ​ គ្រឿង​សម្ភារៈ​ទូរស័ព្ទដៃ​ និង​ប្រដាប់ជក់គ្រឿងញៀន មួយចំនួន។
-យោង៖ពាក្យបណ្តឹងរបស់ជនរងគ្រោះទាំង២នាក់ខាងលើ សំណូមពរឱ្យសមត្ថកិច្ច អនុវត្តន៍តាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here