អ្នកបើកបររថយន្ដសាំយ៉ុងម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនចំពេលដាក់គោលដៅត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោគ

0
79


ដោយ:សារាវុធ
កំពង់ឆ្នាំង ៖ កាលពីយប់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ២២ និង០៨នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានដាក់គោលដៅត្រួតពិនិត្យបទល្មើសចរាចរណ៍ នឹងបានឃាត់រថយន្ដ សាំងយ៉ុង ០១គ្រឿង ដើម្បីត្រួតពិនិត្យ ។

ក្នុងការត្រួតពិនិត្យខាលើនោះ សមត្ថកិច្ចសង្ស័យទៅលើអ្នកបើកបររថយន្ដ ហើយបានធ្វើតេស្ដទឹកនោមរហ័សរកសារធាតុញៀន ជាលទ្ធផលតេស្ដបញ្ជាក់ថាមានផ្ទុកសារធាតុញៀនខុសច្បាប់ ។ ឃើញដូចនេះសមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យរួមនិងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ចាត់ការបន្ត ។

ជនសង្ស័យខាងលលមានឈ្មោះ ភួន ផាន់ណា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ បើកបរ ស្នាក់នៅភូមិ ថ្នល់តាសែង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង ។ ដកហូតៈ រថយន្ដ ១គ្រឿង ទូរសព្ទ័ដៃចំនួន ២គ្រឿងផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here