ឯកឧត្តម គីម រិទ្ធី ជួបសំណេះសំណាល សួរសុខទុក្ខ និងចែកកុំព្យួទ័រយួរដៃជូនដល់ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ស្រុកគូលែន

0
84

ព្រះវិហារ ៖ ឯកឧត្តម គីម រិទ្ធី អនុប្រធានគណៈកម្មាធិការ គណបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនបក្សខេត្ត អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះ សំណាល សួរសុខទុក្ខ និងចែកកុំព្យួទ័រយួរដៃជូនដល់ក្រុមការងារយុវជនគណបក្សស្រុកគូលែន និងមានការ ចូលរួមពីអនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ប្រធានក្រុមការងារខេត្តចុះជួយឃុំ គណបក្សស្រុក សមាជិក គណៈអចិន្ត្រៃយ៍គណបក្សស្រុក និងលោក លោកស្រីជាសមាជិក សមាជិកា ជាច្រើនរូបទៀតផងដែរ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាស្រុកគូលែនខេត្តព្រះវិហារ ។

លោក ប៉ាង យៀត ប្រធានគណបក្សស្រុកគូលែន បានឲ្យដឹងថា នៅក្នុងស្រុកគូលែនមានអ្នកចូលរួមបោះឆ្នោតចំនួន ២១៣៥៨នាក់ ស្រី ១៣៤៤៣នាក់ និងមានសមាជិកបក្សជាយុវជនចំនួន ៥៧៨១នាក់ ស្រី ៣០២៥នាក់ ការស្រង់ឈ្មោះ និងការកសាងសមាជិក ធ្វើបញ្ជីបច្ចុប្បន្នភាពសមាជិកបញ្ចូលក្នុងប្រព័ន្ធកុំព្យួទ័រ ដែលកំណត់បានសមាជិកសរុបចំនួន ១២៣២៥នាក់ ក្នុងនោះស្រី ៥៩៧០នាក់ ចែកចេញជាសាខាបក្ស ២៥សាខា ១៨៨អនុសាខា ១១៨០ក្រុមបក្ស និង៥៥៥៥គ្រួសារបក្ស ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អនុប្រធានគណៈ កម្មាធិការគណបក្សខេត្ត និងជាប្រធានគណចលនាមហាជន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមនរដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាពិសេសឯក ឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សកម្ពុជាថ្នាក់កណ្តាល ដែលតែងតែយកចិត្តទុកដាក់ដល់យុវជនដែលជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ ហើយក្នុងនាមជាយុវជនគណបក្សត្រូវ រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយ  ។ ឯកឧត្តមបានបន្តទៀតថា ក្នុងនាមយើងជាយុវជន ត្រូវយល់ដឹងអំពីបច្ចុប្បន្នភាពសំខាន់ទៅលើបញ្ហារួមរបស់សង្គម អំពីបញ្ហាអភិវឌ្ឍន៍ ប្រធានបទនីមួយៗតាមរយៈការងាររបស់យើង និងតាមអ្វីដែលយើងមើលឃើញនៅក្នុងបណ្តាញសង្គម ការកសាង កម្លាំងយុវជននៅតាមភូមិ-ឃុំរបស់យើង ។

ជាចុងក្រោយ ឯកឧត្តមក៏បានប្រគល់កុំព្យួយួរដៃជូនដល់ក្រុមការងារយុវជនស្រុកគូលែន ទាំង ០៦ឃុំ ដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សកម្ពុជា ថ្នាក់កណ្តាល និងលោកជំទាវ និងបានឧបត្ថម្ភនូវថវិកាក្នុងម្នាក់ៗ ២ម៉ឺនរៀល ដល់សមាជិក សមាជិកា ដែលបានចូលរួមនាឱកាសនោះផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here