អំណោយឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានប្រគល់ជូនគ្រួសារត្រូវភ្លើងឆេះផ្ទះស្រុកបរិបូណ៌ តាមរយៈតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង

0
83

កំពង់ឆ្នាំង ៖ នៅថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០២៣ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិកាសឹករងកំពង់ឆ្នាំងបាននាំយកអំណោយឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវ ជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះកាលពីថ្មីៗកន្លងទៅនេះ ដែលមានការចូលរួមពីលោកអភិបាលរង ស្រុកបរិបូណ៌
លោកមេឃុំ លោកមេភូមិ និងក្រុមការងារមនុស្សធម៌ព្រមទាំងលោកលោកស្រីកងកម្លាំងទាំង៣ បានអញ្ជើញចូលរួមផងដែរ។


ជនរងគ្រោះភ្លើងឆេះផ្ទះខាងលើមានឈ្មោះ ជីង អាយ ភេទស្រីអាយុ ៥៦ ឆ្នាំ មានគ្នា៦នាក់ ស្រី៣នាក់ រស់នៅភូមិអណ្ដូងរវាង ឃុំអញ្ចាញរូងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានអគ្គីភ័យឆាបឆេះកាលពីនៅវេលាម៉ោង ០២:១៥នាទីរសៀល ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ ស្ថិតនៅភូមិអណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ខូចខាតផ្ទះ ទំហំ ៧ម៉ែត្រ x ៨ម៉ែត្រ ឆេះ អស់ទាំងស្រុង ស្រូវចំនួន ៣តោន, ទូរទស្សន៍ កង់ សម្ភារៈ និងទ្រព្យសម្បត្តិមួយចំនួន រួមទាំងថវិកាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here