សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឯកឧត្តម យូហេ សាសាការ៉ា ប្រធានមូលនិធិនីប៉ុន(នៅកម្ពុជា)

0
94

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយ ករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញជួបពិភាក្សាការងារជាមួយឯកឧត្តម យូហេ សាសាការ៉ា ប្រធានមូលនិធិនីប៉ុន (The Nippon Foundation ) ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

ឯកឧត្តម សាសាកាវ៉ា បានមានប្រសាសន៍ថា មូលនិធិសាសាកាវ៉ានេះ គឺជាផ្នែកមួយ នៃមូលនិធិនីប៉ុន ហើយសព្វថ្ងៃនេះ មូលនិធិនេះ កំពុងតែមាន សកម្មភាព លើវិស័យ៖ ទី១- បង្កើតសាលាផលិតអវយវៈសិប្បនិម្មិត ដែលមានអាយុកាលប្រមាណ ៣០ឆ្នាំមកហើយ។ សាលានេះ ផលិតអវៈយវៈសិប្បនិម្មិត មានគុណភាពខ្ពស់ បច្ចេកទេសខ្ពស់ និងទទួលបានការគោរព និងមានប្រទេសចំនួន ២៨ បានបញ្ជូនសិស្សមកសិក្សាការផលិតអវយវៈសិប្បនិម្មិត នៅកម្ពុជា។
ទី២- ជួយសិស្សានុសិស្សនៅតាមជនបទ តាមរយៈការ បង្រៀនភាសាអង់គ្លេស និងផ្ដល់អាហាររូបករណ៍ ដល់សិស្សចំនួនប្រមាណ ២ម៉ឺន៥ពាន់នាក់ ឱ្យបានទទួលការសិក្សា នៅភ្នំពេញផង និងនៅក្រៅប្រទេសផង។
ទី៣- ចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺឃ្លង់ ដែលលោកបានមានប្រសាសន៍ថា មកដល់ពេលនេះ ប្រទេសកម្ពុជា ស្ទើរតែអស់អ្នកជំងឺ ដែលមានជំងឺឃ្លង់ហើយ។
ទី៤- សកម្មភាពរបស់មូលនិធិ នីប៉ុន នៅប្រទេសមីយ៉ាន់ម៉ា ជួយដល់ស្ត្រី និងកុមារ ខាងផ្នែកមនុស្សធម៌ ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយចំពោះការរីកចម្រើនរបស់សកម្មភាព របស់មូលនិធិរបស់ឯកឧត្តម សាសាកាវ៉ា នៅព្រះរាជាណាចក្រកម្ពុជា ដែលមិនត្រឹមតែជួយដល់ប្រជាជនកម្ពុជាទេ គឺជួយដល់ប្រជាជនប្រទេសដទៃទៀតផង លើការផលិតអវយវៈសិប្បនិម្មិត ។

នាឪកាសនោះដែលសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម សាសាកាវ៉ា ដែលបានជួយដល់កម្ពុជា លើវិស័យអប់រំ វិស័យសុខាភិបាល ប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់ ហើយមិនត្រឹមតែជួយដល់កម្ពុជាទេ បានជួយទៅដល់ប្រទេសមីយ៉ាន់ម៉ាទៀត ដោយជួយដល់កុមារ និងស្ត្រី លើវិស័យមនុស្សធម៌ ។សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យឯកឧត្តម សាសាកាវ៉ា ប្រធានមូលនិធិ នីប៉ុន បន្តជួយដល់កម្ពុជាតទៅទៀត និងក៏ជាមិត្តសម្រាប់កម្ពុជា-និងជប៉ុនផងដែរ ៕ដកស្រងតាមផេកសម្ដេចតេជោ

LEAVE A REPLY

Please enter your comment!
Please enter your name here