ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន បានផ្ដាំផ្ញើដល់​សិស្ស​នគរបាល​ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ និង​មានអត្តចរិកល្អ ដើម្បីក្លាយជាមន្ត្រីនគរបាលគំរូ

0
73


ដោយ​ លឹម​ សិលា​
កំពង់ចាម​:​ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បាន​ផ្តាំផ្ញេី​ដល់​សិស្ស​នគរបាល​ទាំងអស់​ ត្រូវ​គោរព ក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ និង​មានអត្តចរិកល្អ ដើម្បីក្លាយជាមន្ត្រីនគរបាលគំរូ ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ បន្ទាប់​ពី​បញ្ចប់ការសិក្សា​ ហើយ​ចេញទៅបំពេញភារកិច្ចនៅតាមអង្គភាពសាមីវិញ​ ។​ តំណាង​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសំណេះសំណាល សួរសុខទុក្ខ សិស្សនាយនគរបាល​ និងសិស្សនាយនគរបាលរង ជំនាន់ទី១៧ លើកទី១​ នៅសាលានគរបាលជាតិភូមិភាគ២ (ខេត្តកំពង់ចាម) នាព្រឹកថ្ងៃទី​២៤​ ខែមីនា​ ឆ្នាំ​២០២៣​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ សន្តិបណ្ឌិត ចាន់ អ៊ាន​ បានថ្លែងថា​ ក្រោមការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិត្យសភា​ និងសាលានគរបាលភូមិភាគនីមួយៗ បានធ្វើកំណែទម្រង់លើ ការងារសំខាន់ៗ ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ និងសម្ភារ:សិក្សា ការពង្រឹងវិន័យ និងការកសាង វប្បធម៌គុណភាព សំដៅលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាល ឱ្យឆ្លើយតបទៅនឹងតម្រូវការអង្គភាពសាមី ព្រមទាំងស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះដែរ​ ឯកឧត្ដម​រដ្ឋលេខាធិកា​ក្រសួង​មហាផ្ទៃ​ បានផ្ដាំផ្ញើដល់បណ្ឌិត្យសភា ត្រូវបន្ត អនុវត្តភារកិច្ចរបស់ខ្លួនឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត​ និងប្រកាន់ខ្ជាប់«វប្បធម៌គុណ» រីឯ​សិស្សនគរបាល គ្រប់រូប ត្រូវ​បន្តយកចិត្តទុកដាក់រៀនសូត្រ ហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្ដី​ និងការអនុវត្តជាក់ស្ដែង ហើយ​ត្រូវ​គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន និង​ប្រកាន់ខ្ជាប់នូវទស្សនៈ«រៀនឱ្យចេះ មិនមែនរៀនឱ្យចប់នោះទេ» ។

គួរបញ្ជាក់ថា​ នៅមុនពេល​ ជួបសំណេះសំណាល ជាមួយ​សិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ ចំនួន១៨៧នាក់ ដែល​មកពីបណ្ឌិត្យសភានគរបាលកម្ពុជា ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង​ គណៈប្រតិភូ បាន​អញ្ជើញ​ត្រួតពិនិត្យ​ វឌ្ឍនភាព​នៃ​ការស្ថាបនា​ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងនោះមានផ្លូវបេតុង ប្រព័ន្ធលូ អគារស្នាក់នៅ ដែលជាអំណោយរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here