អគ្គិភ័យ​ឆាបឆេះ​ផ្ទះប្រជាពលរដ្ឋអស់ ៣ខ្នង ​នៅឃុំរកាគយ​ នៃស្រុកកងមាស​

0
109

កំពង់ចាម​:​ មានករណី​អគ្គិភ័យ បាន​ឆាបឆេះ​ផ្ទះប្រជាពលរដ្ឋអស់បីខ្នង​ នៅក្នុងភូមិថ្មី​ (ក) ឃុំរកាគយ​ ស្រុកកងមាស​សង្ស័យឆ្លងចរន្តអគិ្គសនី​​ ខណៈ​ម្ចាស់ផ្ទះទៅចំការបាត់ ។

បេីតាមការបញ្ជាក់​ ពីមន្ត្រីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា​ មានករណីអគ្គីភ័យឆាបឆេះផ្ទះអស់ ៣ខ្នង នៅវេលា ម៉ោង៨ និង៣០នាទី​ នាថ្ងៃទី២១​ ខែមីនា​ ឆ្នាំ​២០២៣​ នេះ ។ ប្រភពដដែល បញ្ជាក់ថា ក្រោយពីអគ្គិភ័យបានឆាបឆេះអស់ ១ខ្នង​ របស់ផ្ទះឈ្មោះ ជា ឈាង ភេទប្រុស អាយុ ៨៣ឆ្នាំ​ រួចក៏រាលដាល ដល់ផ្ទះប្រជាពលរដ្ឋ ១ខ្នង ទៀត​ ប៉ុន្តែ​ សមត្ថកិច្ចបានជួយអន្តរាគមន៍ ពន្លត់ទាន់ពេលវេលា ។
ប្រភពពីសមត្ថកិច្ច​ បាន​បញ្ជាក់ទៀតថា​ ក្នុងហេតុការណ៍នេះ ជំនាញបានប្រេីប្រាស់ឡានអស់ ០៥គ្រឿង​ និងទឹកអស់ ០៨ឡាន​ ទេីបអាចគ្រប់គ្រងស្ថានការណ៍​បាន​ទាំងស្រុង ដោយមិនរាលដាលឆេះ ដល់ផ្ទះអ្នកជិតខាង ទៀតឡេីយ ។

តាមប្រភពបញ្ជាក់ទៀតថា​ នៅព្រឹក​ហេតុការណ៍​នេះ ម្ចាស់ផ្ទះ បានទៅចំការ​បាត់​ ស្រាប់តែដល់ម៉ោង ៨និង៣០នាទី​ ថ្ងៃទី២១​ ខែមីនា​ នេះ​ មានការឆ្លងចរន្តអគ្គិសនី​ បង្កឲ្យចេញជាអណ្តាតភ្លេីងឆាប់ឆេះ នៅលេីផ្ទះ​ ទេីបអ្នកជិតផ្អេីលឆោឡោហៅអ្នកជិតខាងជួយពន្លត់ និងរាយការណ៍ ទៅសមត្ថកិច្ច ស្រុកកងមាស ភ្លាមៗ​ ដេីម្បី ជួយអន្តរាគមន៍។

សូមបញ្ជាក់ថា​ ក្នុងហេតុការណ៍ ខាងលើនេះ បានឆាបឆេះ​ផ្ទះអស់ ៣ខ្នង​ ក្នុងនោះ មាន ១ខ្នង ត្រូវភ្លេីងឆាបឆេះអស់ គ្មានសល់ ។ ប៉ុន្តែ​ ពុំបង្កឲ្យមនុស្សរងរបួស ឬគ្រោះថ្នាក់ អ្វីឡេីយ​ ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here