ស្រុកកងមាស អភិវឌ្ឍន៍ផ្លូវ​បេតុង ៣គម្រោង ខណៈ​ការងារ​ដេញថ្លៃ ដំណើរការ​ដោយ​រលូន​ និង​មាន​តម្លាភាព​

0
90

ដោយ​ លឹម​ សិលា​
កំពង់ចាម​:​ គម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២៣​ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ចំនួន៣គម្រោង ក្នុង​ឃុំ​ចំនួន​ ៣​ របស់ស្រុកកងមាស ត្រូវបាន​ដាក់​ដេញថ្លៃ ដេីម្បីអនុវត្តការងារសាងសង់ នាព្រឹកថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០២៣​ នៅសាលាស្រុកកងមាស ក្រោមវត្តមានលោក ម៉ុក រ៉ាសឿន អភិបាល រងស្រុកកងមាស និង​លោក ឡី មិច នាយក រងរដ្ឋបាលសាលាខេត្តកំពង់ចាម ព្រមទាំងគណៈកម្មការលទ្ធកម្ម និងតំណាងក្រុមហ៊ុនអ្នកទទួលការជាច្រើនរូបទៀត​ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ម៉ុក រ៉ាសឿន បានធ្វើ ការសំណូមពរដល់គណៈកម្មការលទ្ធកម្ម និងក្រុមហ៊ុន អ្នកទទួលការទាំងអស់ ត្រូវអនុវត្តការងារគម្រោង​ឱ្យ​មានតម្លាភាព ហេីយធ្វើការសាងសង់ ឱ្យ​ត្រូវតាមបទដ្ឋានលក្ខណៈបច្ចេកទេស ប្រយោជន៍ដល់ការប្រើប្រាស់ជាសាធារណៈ ។ ក្នុង​នាម​តំណាង​ឱ្យ​អាជ្ញាធរខេត្តកំពង់ចាម លោក ឡី មិច បាន​លេីកឡើងថា ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវតែធ្វើឡើង ជាសាធារណៈ នៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ ដើម្បីតម្លាភាព និងចៀសវាងជាដាច់ខាតនូវភាពអនាធិបតេយ្យ ក្នុងអំឡុងពេលដំណើរការនីតិវិធីដេញថ្លៃ ជាពិសេសត្រូវលុបបំបាត់​ឱ្យ​ខានតែបាន ចំពោះជនឆ្លៀតឱកាស ដោយឡែកអ្នកទទួលការ ដែលឈ្នះក្នុងការដេញថ្លៃត្រូវគោរព ឱ្យ​បានត្រឹមត្រូវ ទៅតាមបទដ្ឋាន លក្ខខណ្ឌបច្ចេកទេស និងរយៈពេលកំណត់ នៃកិច្ចសន្យា​ ។
គួរ​បញ្ជាក់​ថា គម្រោងដែលបានដាក់​ឱ្យ​ដេញថ្លៃខាងលើ​ គឺមានផ្លូវចំនួន ៣ខ្សែ ដែលត្រូវស្ថាបនាជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងនោះមាន ១-ឃុំ​កងតាណឹង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៦៥ ម៉ែត្រ​ ទទឹង៧ម ទទឹង៣ម នៅភូមិកងតាណឹងទី៨ និង​ភូមិកងតាណឹងទី៦​ តម្លៃ​ប៉ាន់ស្មាជាង​២៦៨លានរៀល​ បាន​ទៅ​លើ​ក្រុម​ហ៊ុន​ កេត​ ម៉េងឡាយ​ ក្នុង​តម្លៃ​ជាង​ ៩៦លានរៀល​ ។
២-ឃុំ​​ព្រែកក្របៅ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣០០​ម៉ែត្រ​ ទទឹង ៤ម៉ែត្រ នៅភូមិពាមក្នុង​ តម្លៃ​ប៉ាន់ស្មាន​ជាង​ ១៦១លានរៀល​ បាន​ទៅ​លើ​ក្រុម​ហ៊ុន​ សេន​ កុសែ​ ក្នុង​តម្លៃ​ជាង​ ៤៣លានរៀល​ ។
៣-ឃុំ​រកាអារ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៦០ម៉ែត្រ​ ទទឹង ៤មែត្រ នៅភូមិស្វាយស្រណោះ២ និងភូមិរកាអារ​ តម្លៃ​ប៉ាន់ស្មាន​ជាង​ ១៨៨លានរៀល​ បាន​ទៅ​លើ​ក្រុម​ហ៊ុន​ កេត​ សុខគាង​ ក្នុង​តម្លៃ​ ៦៣លានរៀល​ ។ ដោយនីតិវិធី នៃការដេញថ្លៃនេះ ប្រព្រឹត្តទៅដោយ​មាន​ភាព​រលូននោះប្រធានគណៈកម្មាការលទ្ធកម្មទាំង ៣ឃុំ បានធ្វើការប្រកាសទទួលយកទាំង ៣គម្រោង ព្រមទាំងបានធ្វើការផ្តាំផ្ញើដល់ក្រុមហ៊ុនទទួលការទាំងនោះ សូម​ឱ្យ​អនុវត្តន៍ការងារសាងសង់ផ្លូវ​ឱ្យ​មានគុណភាពល្អ និងធ្វើ​ឱ្យ​ត្រូវ តាមស្តង់ដារលក្ខណៈបច្ចេកទេស ជាប្រយោជន៍ដល់ការប្រើប្រាស់ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here