រយៈពេល៣ថ្ងៃនៃការទស្សនៈកិច្ចរបស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចកម្ពុជា (PATACC) ដើប្បីរួមពិធីបុណ្យផ្ការំដួល និងទំនាក់ទំនងផ្នែកទេសចរណ៍ វប្បធម៌ អរិយធម៌ រវៀងខេត្ត ជាប់ព្រំដែនត្រីភាគី

0
328


ដោយ:ណារិទ្ធ
ព័ត៌មានអន្តរជាតិ ៖ រយៈពេល៣ថ្ងៃនៃការចូលរួមបុណ្យផ្ការំដួល ទស្សនាវប្បធម៌ អរិយធម៌ និងទំនាក់ទំនង ផ្នែកទេសចរណ៍ របស់ថៃ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១០.១១. ១២ ខែមីនា ឆ្នាំ ២០២៣ ដែលមានការដឹកនាំដោយលោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី ប៉ាស៊ីហ្វិចកម្ពុជា(PATACC) និងក្រុមការងារព្រមទាំងអ្នកសារព័ត៌មានកម្ពុជា ជាច្រើនអង្គភាពទៅចូលរួមផងដែរ ។

ក្នុងការចុះទស្សនៈកិច្ចខាងលើនោះដែលមានទទួលរាក់ទាក់ពីអភិបាលខេត្តស៊ីសាកេត ប្រធានមន្ទីរវប្បធម៌ខេត្ត និងមន្ត្រីរាជការជាច្រើនរូបបានអមដំណើរក្នុងការចុះទស្សនៈកិច្ចខាងលើនេះផងដែរ។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី ប៉ាស៊ីហ្វិចកម្ពុជា (PATACC) បានដឹងថា មកប្រទេសថៃឡង់ដ៍ រយះពេល៣ថ្ងៃនេះ ក្នុងគោលបំណងសិក្សាស្វែងយល់ពីវប្បធម៍ អរិយធម៍ ប្រពៃណីរបស់បងប្អូនទាំង ៤ជនជាតិ រស់នៅរួមគ្នាក្នុងខេត្តតែមួយ ក្នុងនោះមានជនជាតិ ថៃ កម្ពុជា ឡាវ ជនជាតិគួយ និងចូលរួមប្រត្តិការណ៏ (បុណ្យផ្ការំដួល) របស់ជាតិគេ និងទស្សនាការសម្តែងសិល្បះរបស់ជនជាតិទាំងនោះផងដែរ។ដើម្បីផ្សព្វផ្សាយខ្សែទស្សនាចរថ្មីផ្ដើមចេញពី រមណីដ្ឋានប្រាសាទព្រះវិហារ ប្រាសាទកោះកេរ ប្រាសាទព្រះខ័ន្តកំពង់ស្វាយ ប្រាសាទសំបូរព្រៃគុហ៌ និងរមណីដ្ឋានអង្គរ និងតភ្ជាប់ទៅកាន់ប្រវត្តិ ខេត្តស៊ីសាកេត នៃព្រះរាជណាចក្រថៃឡង់  គោលបំណងនៃការផ្សព្វផ្សាយនេះ គឺដើម្បីទាក់ទាញទេសចរបរទេសអោយមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនតាមច្រកអន្តរជាតិជាំស្រងាំ ក៏ដូចច្រកអូស្មាច់ក្នុងខេត្តឧត្ដរមានជ័យ ទន្ទឹមនិងដំណើរទស្សនកិច្ចនោះដែរ ក៏មានការសម្របសម្រួលពីអាជ្ញាធរខេត្តស៊ីសាកេត ចំនួន២យប់៣ថ្ងៃសម្រាប់ការធ្វើដំណើរការស្នាក់នៅមកលើក្រុមការងារនិងបងប្អូនអ្នកសារព័ត៌មានកម្ពុជាខេត្តជាប់ព្រំដែន ហើយក្នុងន័យនោះផងដែរសមាគមទេសចរបានធ្វើការផ្សព្វផ្សាយស្ដីពីខ្សែរទស្សនកិច្ចថ្មីនិងមានការរៀបចំព្រឹត្តការណ៏ យាត្រាដើម្បីបេតិកភណ្ឌ (Temple Walk)នៅរមណីដ្ឋានប្រាសាទព្រះវិហារក្នុងកំឡុងខែ៧ខាងមុខនេះទៅដល់ប្រជាជនក្នុងតំបន់ខេត្តស៊ីសាកេតក៏ដូចខេត្តទាំង៥នៅតំបន់ភាគឥសាននៃប្រទេសថៃផងដែរ៕
ក្នុងដំណើរទស្សនកិច្ចនោះដែរ ។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី ប៉ាស៊ីហ្វិចកម្ពុជា(PATACC)បានណែនាំនិងដឹកនាំដល់ក្រុមការងារក៏ដូចជា បងប្អូនអ្នកសារព័ត៌មានកម្ពុជាអោយបានឃើញពីការរស់នៅនិងការធ្វើបុណ្យទានតាមទីវត្តអារាមដែលកាន់សាសនាព្រះពុទ្ធតែមួយ និងនាំទៅទស្សនាក្នុងទីវត្តអារាម មជ្ឈមណ្ឌលគ្លីនិចព្យាបាលជម្ងឺ កន្លែងកែសម្ភស្ស ប្រាសាទបុរាណ ក៏ដូចជាផ្សាទំនើបលក់លទ្ធផលក្នុងស្រុករបស់ប្រទេសថៃផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here