ពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ៧០០នាក់និង ចែកអំណោយ របស់លោកស្រី ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ឹម ម៉ាលី ព្រមទាំងបុត្រា បុត្រី នៅឃុំសង្កែ

0
112


ដោយ:ថត ស្រីមុំ
ស្វាយរៀង ៖ នៅរសៀលថ្ងៃចន្ទ ៧ រោច ខែផល្គុន ឆ្នាំខាលចត្វាស័កពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហុឹម ម៉ាលី និងជា សមាជិកក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំសង្កែ ព្រមទាំងបុត្រា បុត្រី បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងចែកអំណោយ៧០០នាក់នៅក្នុងឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។

ពិធីនេះធ្វើឡើងនៅស្រុកកំណើតរបស់ លោក ស្រី និង បុត្រាបុត្រី ដែរមានការអញ្ជើញចូលរួមពីក្រោមអធិបតីភាពឯកឧត្តម​ភិនឆាំ សមាជិកក្រុមប្រឹក្សាខេត្ត លោក ធឹមហាតប្រធានក្រុមប្រឹក្សាស្រុកនឹង លោក ហែម ស៊ីណា អភិបាលស្រុករំដួល លោកនៃសអភិបាលរងស្រុករំដួល ព្រះសង្ឃ ព្រះគុណកោសលមុំឡី ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះធម្មធរគណខេត្តស្វាយរៀងនឹងជា ព្រះគ្រូអនុគណស្រុករំដួល លោក មេឃុំ លោក មេប៉ុស្តិ៍ លោក មេភូមិ នឹងបងប្អូនប្រជាពលរដ្ឋសរុប៧០០នាក់ទៀតផងដែរ ។

លោក ស្រី ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហុឹម ម៉ាលី ដែលត្រូវជាម្តាយបង្កើត របស់លោកឧត្តមសេនីយ៍ទោ ហេង ឡាលី និងកូនៗ បាននាំយកអំណោយមកចែកជូនដល់ប្រជាពលរដ្ឋ៧០០ នាក់ នៅក្នុងមូលដ្ឋានឃុំសង្កែ ហើយលោកស្រីបានជួបសំណេះសំណាល និងបានពាំនាំនូវពាក្យផ្តាំផ្ញើរបស់ថ្នាក់ដឹកនាំគណៈបក្សប្រជាជនកម្ពុជា ដែលតែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាពីចម្ងាយផងដែរ ។

មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តម​ភិនឆាំ សមាជិកក្រុមប្រឹក្សាខេត្ត ក៏បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធ៊រខេត្តស្រុកក៏ដូចជាអាជ្ញាធរឃុំ តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជានិច្ចជាពិសេសនោះទៅទៀត ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹង ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ដោយសម្ដេច តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ ។

ឯកឧត្តម ក៏បានមានប្រសាសន៍បន្តទៀតថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវថែរក្សាសុខភាពទាំងអស់គ្នានិងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ នឹងត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនឹងជាពិសេសទៀតនោះគឺនៅថ្ងៃខាងមុខនៅសល់តែប៉ុន្មានខែទៀតនោះទេនឹងត្រូវថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រហើយសូមបងប្អូនអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាកុំបីខាន។

ជាចុងក្រោយលោក ស្រី មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហឹុម ម៉ាលី សូមគោរពជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីនេះសូមជួបពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ និង ចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋលោកយាយលោកតាទាំហ៧០០នាក់អំណោយដែលទទួលបានក្នុងម្នាក់ៗ ទឹកសុីអុីវ១យូរ ទឹកត្រី១យូរ សារុង ក្រមា និង ថវិកាមួយចំនួនផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here