ផ្ទះ២៥ខ្នង ត្រូវបានរងការខូចខាត់អស់ទាំងស្រុងដោយសារម្ចាស់ផ្ទះឆ្អើរត្រីមិនប្រុងប្រយ័ត្ន

0
93


កំពង់ឆ្នាំង ៖ កាលពីថ្ងៃ
ទី១២ ខែមិនា ឆ្នាំ២០២៣ វេលាម៉ោង៧:៣០នាទី អគ្គីភ័យមួយបានឆាបឆេះរោងឆ្អើរត្រី១កន្លែងនិងផ្ទះប្រជាពលរដ្ឋ ២៤ខ្នង ត្រូវបានឆាបឆេះអស់ទាំងស្រុងនៅចំណុចភូមិ/សង្កាត់ផ្សារឆ្នាំង
ក្រុង/ខេត្តកំពង់ឆ្នាំង

ជនរងគ្រោះខាងលើមានឈ្មោះ ហ៊ន ប៊ុនលី ភេទប្រុស អាយុ ៥៥ឆ្នាំ នឹងប្រពន្ធឈ្មោះ សួន តារាមុន្នី អាយុ ៥១ឆ្នាំ មាន
ទីលំនៅភូមិ/សង្កាត់ ផ្សារឆ្នាំង ក្រុង កំពង់ឆ្នាំង ។

ករណីខាងលើនេះដែលបណ្ដាលមកពីម្ចាស់ផ្ទះឆ្អើរត្រីមិនប្រយ័ត្ន បង្កអោយឆេះខូចខាតផ្ទះប្រជាពលរដ្ឋជិតខាង(ឆេះអស់ទាំងស្រុង) ២៥ខ្នងស្មើរនឹងចំនួនប្រជាពលរដ្ឋ ៣៣គ្រួសារ ហើយត្រូវបាន
គ្រប់គ្រងបានទាំងស្រុងដោយមានការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យចំនួន ១០គ្រឿង និងប្រជាពលរដ្ឋរស់នៅជិតខាងចូលរួមអន្តរាគមន៍ពន្លត់ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here