មាននសន្តិភាពទើបមានការអភិវឌ្ឍន៍”ពិធីបើកការដ្ឋានជួសជុលផ្លូវដីក្រាលថ្មបំបែកប្រវែង៣.៩០៨ម៉ែត្រនិងដាក់លូ ០១កន្លែងស្ថិតនៅភូមិចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង

0
67


ដោយ:ថត ស្រីមុំ
ស្វាយរៀង ៖ នៅព្រឹកថ្ងៃអាទិត្យ ៦ រោច ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ
លោក ហែម ស៊ីណា អភិបាលនៃគណៈអភិបាល ស្រុករំដួលបានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវដីក្រាលថ្មបំបែកប្រវែង៣.៩០៨ម៉ែត្រនិងដាក់លួ០១ កន្លែងស្ថិតនៅ ភូមិចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជើញចូលរួមពីក្រុមការងារស្រុកនិងមន្ដ្រីបច្ចេកទេសប្រចាំស្រុករំដួល,ក្រុមហ៑ុនដែលម៉ៅការកសាងផ្លូវ លោក មេឃុំ លោក មេភូមិ នឹងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀតផងដែរ ។

មានប្រសាសន៍ក្នុងពិធីនោះ លោក ហែម ស៊ីណា អភិបាលស្រុកក៏បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធ៊រខេត្តស្រុកក៏ដូចជាអាជ្ញាធរឃុំ តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជានិច្ចដូចជាបញ្ហា ផ្លូវ ទឹក ភ្លើង នឹងបញ្ហាការធ្វើដំណើរនៅលើដងផ្លូវឆ្លងកាត់ទៅវិញទៅមកជាពិសេសនោះទៅទៀត ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹង ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ដោយសម្ដេច តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ ។

ជាកិច្ចបញ្ចប់នៃពិធីនេះ លោកអភិបាលក៏បានបន្តទៀតថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ពេលបានផ្លូវល្អហើយងាយស្រួលក្នុងការធ្វើដំណើរ សូមបងប្អូនជួយចូលរួមថែរក្សាឲ្យបានគង់វង្សទាំងអស់គ្នា ព្រោះផ្លូវទាំងនេះជាផ្លូវរបស់យើងទាំងអស់គ្នា មិនមែនជាផ្លូវរបស់បុគ្គលណាម្នាក់ឡើយ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ នឹងត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនឹងជាពិសេសទៀតនោះគឺនៅថ្ងៃខាងមុខនៅសល់តែប៉ុន្មានខែទៀតនោះទេនឹងត្រូវថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រហើយសូមបងប្អូនអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាកុំបីខាន ក្នុងឱកាសនោះដែរលោកអភិបាលក៏បានជូនសារ៉ុងមួយនិងក្រមាមួយជូនដល់លោកយាយលោកតានិងបងប្អូនប្រជាពលរដ្ឋដែលចូលរួមក្នុងកម្មវិធីនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here