អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រីសុខាភិបាល ត្រូវពង្រឹងឥរិយាបថឱ្យបានល្អ ឱ្យសាកសមជាមន្ត្រីផ្តល់សេវាជូនពលរដ្ឋ

0
204


ដដោយ:លឹម​ សិលា​
កំពង់ចាម ៖​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រីនៃមន្ទីរសុខាភិបាល​ ត្រូវខិតខំបម្រើសេវារដ្ឋបាល និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អ ប្រសើរ ពិសេសត្រូវពង្រឹងឥរិយាបថ ឱ្យបានល្អ ឱ្យសាកសមជាមន្ត្រីផ្តល់សេវា ហើយត្រូវខិត ខំដោះស្រាយបញ្ហាដែលមាននៅក្នុងមូលដ្ឋាន ក្នុងអង្គភាព ក៏ដូចជានៅក្នុងវិស័យរបស់ខ្លួន ពោលគឺ ត្រូវបង្កើនភាពជឿជាក់ពីសំណាក់អ្នកជំងឺ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្តលើ វិស័យសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលផងដែរ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបការងារ សុខាភិបាលឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ មន្ទីរសុខាភិបាល់នៃរដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា បានកោតសរសើដល់ការខិតខំប្រឹងប្រែងរបស់មន្ត្រីសុ ខាភិបាលខេត្តកំពង់ចាម ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងសម្រេចបាននូវសមិទ្ធផលល្អប្រសើរក្នុងវិស័យសុខាភិបាល ជាពិសេសការផ្តល់សេវាសុភាព ទាំងការប្រឹក្សា និងការព្យាបាលសុខភាព​ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងអនុវត្តការងារស្រប​តាម​កម្មវិធី​​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ស្រប​តាម​ផែនការ​សុខមាលភាព​ និង​ផែនការ​វិជ្ជាសាស្ត្រ​ ។

ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់មន្ទីរសុខាភិបាល ត្រូវលើកកម្ពស់ការផ្តល់សេវាសាធារៈជូន ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមសីល ធម៌វិជ្ជាជីវៈរបស់ខ្លួន ក្នុងការបំពេញភារកិច្ច ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត ហើយងាក មកទទួលសេវាស៊ីខភាពនៅមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពរបស់រដ្ឋ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវខិតខំ កែប្រែកំហុសត្រង់ចំណុចខ្វះខាត ហើយងាកមកបម្រើសេវាព្យាបាលជូនពលរដ្ឋ ធ្វើយ៉ាងណាកុំឲ្យ មានការថ្នាំងថ្នាក់ ដើម្បីទទួលបានការគាំទ្រ និងប្រជាប្រិយភាពពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលទាំងនេះគឺចាត់ទុកថាជាការជួយដល់ខ្លួនឯង ហើយក៏ប្រៀបបានទៅនឹងការជួយដល់រាជរដ្ឋ ភិបាលផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here