ឈាមស្រែកស្បែកហៅ ៖ ជនសង្ស័យជាឃាតក ជនជាតិថៃម្នាក់ត្រូវសមត្ថកិច្ចទ្វេភាគគីឃាត់ខ្លួន ពាក់ព័ន្ធករណីសម្លាប់ស្ត្រីពលករខ្មែរ នៅព្រំដែនកម្ពុជា-ថៃ

0
91


បន្ទាយមានជ័យ ៖ ក្រោយពីស្ត្រីម្នាក់បានស្លាប់កាលពីថ្មីៗនេះ នៅតាមបណ្ដោយច្រកល្បៀងកម្ពុជា-ថៃ រួចមកកំលាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត សហការជាមួយកំលាំងសមត្ថកិច្ចថៃ តាមដាន និងស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យជាឃាតកសម្លាប់សម្លាប់ស្រ្តីខាងលើបានហើយកាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៣ម្សិលមិញនេះ។

តាមការបញ្ជាក់ពីសមត្ថកិច្ចឲដឹងថាជនសង្ស័យឃាតកខាងលើ ជាមេខ្យល់ជនជាតិថៃ មានឈ្មោះ មាន ហុង ខាវសិរីវេត ហៅហុង ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិណាំគៀង ឃុំណូនម៉ាក់មុន ស្រុកគោកធ្យូង ខេត្តស្រៈកែវ ប្រទេសថៃ។ ចំណែកសពស្ត្រីរងគ្រោះមានឈ្មោះ ស្វៃ សុភត្រ្តា អាយុ ៣៨ឆ្នាំ ទីលំនៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

តាមការបំភ្លឺរបស់ ឈ្មោះ ពេជ្រ រតនៈ អាយុ១៧ឆ្នាំ ត្រូវជាកូនប្រុសបង្កើត របស់ស្ត្រីរងគ្រោះបានប្រាប់ថា នៅវេលាប្រហែលម៉ោង ០៩:៣០នាទីព្រឹក ម្តាយរបស់គាត់មកដល់ចំណុចផ្សាររោងគ្លឿ ស្រុកអារញ្ញាប្រថេត ខេត្តស្រះកែវប្រទេសថៃ រួចបានបែកគ្នា មូលហេតុម្តាយមាន លិខិត ឆ្លងដែន តែផុតថ្ងៃកំណត់សុពលភាពហើយ ក៏សម្រេចចូលមកកម្ពុជាវិញ តែដើរតាមច្រកផ្លូវកាត់ ច្រករបៀង ចំណែកខ្លួនជាកូនមានលិខិតឆ្លងដែន ក៏បានបោះត្រាចូលមកផ្លូវត្រង់ច្រកទ្វារអន្តរជាតិខ្លងលឹក ប៉ោយប៉ែតតែម្តង លុះដល់ម៉ោងប្រហែល ៣រសៀលថ្ងៃទើបដឹងថា ម្តាយខ្លួនស្លាប់។

កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៤:២០នាទីរសៀល ពេលដែលកងល្បាតទី៣ កងការពារព្រំដែនលេខ ៥០៣ អូរបីជាន់ បានប្រទះឃើញសពស្ត្រីពលករខ្មែរម្នាក់ បានស្លាប់នៅក្នុងព្រៃចំការមីន ព្រំដែន ខាងលិចទំនប់ក៥ ពីផ្លូវជាតិលេខ៥៨ ស្លិតនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ទល់មុខថ្នល់ខ្មៅថៃ ភូមិអាងសិលាថៃ ឃុំណូនម៉ាកម៉ុន ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ។

ក្រោយពីទទួលបានករណីកើតហេតុខាងលើដោយស្ត្រីពលករខ្មែរម្នាក់ដែលស្លាប់នៅ ព្រំដែននាស្រុកអូរជ្រៅ ត្រូវបានលោកឧត្តមសេនីយ៍ ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់ សមត្ថកិច្ចនគរបាលផែនការងារព្រំដែន នគរបាលការពារព្រំដែនគោក វរសេនាតូចលេខ ៩១១ ការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ នគរបាលស្រុកអូរជ្រៅ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការនឹងនគរបាលការពារព្រំដែន នគរបាលដែនដីភាគីថៃនៅស្រុកគោកធ្យូងខេត្តស្រះកែវបានចុះធ្វើការស្រាវជ្រាវរកឃាតករឲ្យឃើញ។

តាមការពិនិត្យ និងធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចឲ្យដឹងថា សពជនរងគ្រោះមានរបួសផ្នែកក្បាល ពីក្រោយ ៧ស.ម បែកលើចិញ្ចើម១២ ស ម ក្រោមច្រមុះ៤ ស ម ក្រោមចង្កា៧ស.ម.។

បើតាមលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ឲ្យដឹងថា ឃាតករនោះលោកកំពុងធ្វើការទំនាក់ទំនងជាមួយភាគីថៃឲ្យបញ្ជូនមកស្រុកខ្មែរ ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here