ស្រុកចន្ទ្រា ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់​ ចុះពិនិត្យរៀបចំទីតាំងដីសម្បទានសង្គមកិច្ចមានទំហំ៣០០ហិចតា និងសាសង់ផ្ទះ ១០០ខ្នង សម្រាប់ផ្ដល់ជូនដល់គ្រួសារយោធិន នគរបាល និវត្តជន គ្រួសារពលី មរណៈ និងគ្រួសារ និងគ្រួសារទីទល់ក្រ នៅជិតបណ្ដោយខ្សែបន្ទាប់ព្រំដែន កម្ពុជា-វៀតណាម

0
69


ដោយៈថត ស្រីមុំ ស្វាយរៀង ៖​ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀងបានអញ្ជេីញចូលរួមអមដំណេីរឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់​ អញ្ជេីញចុះពិនិត្យរៀបចំទីតាំងដីសម្បទានសង្គមកិច្ចមានទំហំ៣០០ហិចតា នៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន​ កម្ពុជា-វៀតណាម​ ស្ថិតនៅឃុំចន្ទ្រា​ ស្រុកចន្ទ្រា និងឃុំត្នោត​ ស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង​ ដេីម្បីរៀបចំសង់លំនៅឋានចំនួន១០០ខ្នង សម្រាប់ផ្តល់ជូនដល់គ្រួសារយោធិន​ នគរបាល​ និវត្តជន​ គ្រួសារពលី​ មរណៈ​ និងគ្រួសារទីទល់ក្រនាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា បានជម្រុញដល់ក្រសួងស្ថាប័ន​ អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យនិងពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័នផ្សេងៗដូចជា​ ផ្លូវ​ ទឹក​ស្អាតសម្រាប់ប្រេីប្រាស់​ ភ្លេីងអគ្គិសនី​ជាដេីម​ មកកាន់តំបន់នេះ​ ក្នុងនោះការសាងសង់សំណង់លំនៅដ្ឋានត្រូវធានានូវគុណភាពតាមលក្ខណៈបច្ចេកទេស។

ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀងមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ​ និងប៉ិនប្រសព្វ​ សម្តេចតែងតែគិតគូ​ និងយកចិត្តខ្ពស់ចំពោះការរស់នៅរបស់គ្រួសារយោធិន​ នគរបាល​ និវត្តជន​ គ្រួសារពលី​ មរណៈ​ និងគ្រួសារទីទល់ក្រឲ្យមានលំនៅដ្ឋានសមរម្យនិងមានជីវភាពល្អប្រសេី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here