លោកជំទាវ តោ ពិ ឡា​ នាំយក​អំណោយ​ឯកឧត្តម ប៉ាន សូរស័ក្តិ ចែកជូនស្ត្រីកូនខ្ចី នៅឃុំបឹងណាយ ស្រុកព្រៃឈរ

0
80


កំពង់ចាម​:​ លោកជំទាវ តោ ពិ ឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះជួយឃុំបឹងណាយ តំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះជួយស្រុកព្រៃឈរ និងស្រុកបាធាយ នាថ្ងៃទី៥ ខែមីនា​ ឆ្នាំ២០២៣នេះ​ បាន​ផ្តល់​អំណោយ ជូនដល់ស្ត្រីកូនខ្ចី ចំនួន ៦នាក់ នៅក្នុងភូមិបឹងណាយ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
មានប្រសាសន៍ក្នុង លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបឹងណាយ បានពាំនាំនប្រសាសន៍ ការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះជួយស្រុកព្រៃឈរ និងស្រុកបាធាយ ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកព្រៃឈរ និងដោយឡែក បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំ បឹងណាយ នេះផ្ទាល់ដែលសម្ដេចតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់បងប្អូន គ្រប់ពេលវេលា ។
សូមជម្រាបថា អំណោយដែលត្រូវចែកជូន ស្ត្រីកូនខ្ចី ទាំង ០៦នាក់ ម្នាក់ៗទទួលបាន ថវិកា ចំនួន ១០ម៉ឺនរៀល ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានដឹកនាំ សមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត(V.Y.D.A) បានចុះពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ និងជំងឺទូទៅ ជូនប្រជាពលរដ្ឋ ដល់ភូមិត្រពាំងអញ្ចាញ ក្នុងឃុំបឹងណាយ ។ ការពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃពេលនេះ គឺកិច្ចសហការជាមួយសមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្តដោយមិនមានការរើសអើង ជាតិសាសន៍ឬនិន្នាការនយោបាយអ្វីឡើយ និងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជំនាញ ល្អៗចំនួន ១៩នាក់ មកពិនិត្យ និងព្យាបាលជំងឺជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ និងជំងឺទូទៅ ជូនប្រជាពលរដ្ឋ ចំនួនសរុប ៣១៩នាក់  ក្នុងនោះស្មើនឹង ៦៦៦ករណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here