អភិបាលខេត្តកំពង់ចាម ចុះ​ពិនិត្យ​គម្រោង​សាងសង់​ស្ពាន​បេតុង​មួយកន្លែង​ ក្នុង​ឃុំព្រែកកុយ ស្រុកកងមាស​

0
103


ដោយ​ លឹម​ សិលា​
កំពង់ចាម:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ចុះពិនិត្យ​គម្រោង​សាងសង់ស្ពា​ន​បេតុង​មួយកន្លែង ស្ថិតនៅក្នុងភូមិគោហ៊េ ឃុំព្រែកកុយ ស្រុកកងមាស ។

គួរ​បញ្ជាក់​ថា​ ស្ពានដែលកំពុងដំណើរការសាងសង់នៅក្នុងទីតាំងដូចខាងលើនោះ គឺជាស្ពានប្រភេទបេតុង ឆ្លងកាត់ព្រែកជីក មានប្រវែង ១០៨ម៉ែត្រ ទទឹង ១០ម៉ែត្រ ជាអំណោយរបស់រាជរដ្ឋាភិបាល ដែលអាចសាងសង់រួចជាស្ថាពរ នៅដើមឆ្នាំ២០២៤ ។​ ដោយភូមិសាស្ត្រនៅចំណុចនេះមានផ្លូវពាក់ព័ន្ធគ្នា ជាមួយនឹងស្រុកជើងព្រៃ ស្រុកបាធាយ និងមកពីឃុំរាយប៉ាយ ស្រុកកងមាស​ ​ឆ្លងកាត់ស្ពាននេះ ទៅខេត្តកណ្ដាល ឬទៅភ្នំពេញតែម្តង ។ ពោលគឺ​ស្ពានដែលកំពុងសាងសង់នេះ នឹងបម្រើឱ្យការធ្វើដំណើរ ការផ្លាស់ប្តូរពាណិជ្ជកម្ម និងដឹកកសិផលទៅកាន់ទីផ្សារបស់ប្រជាកសិករ សំដៅជំរុញការ អភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន លើកកម្ពស់កម្រិតជីវភាពប្រជាជននៅតាមជនបទ ដើម្បីបង្ខិតជនបទឱ្យ មានជីវភាពប្រហាក់ប្រហែលនឹងទីប្រជុំជនផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here