លោក ហោ ប៊ុនហួរ ៖ ក្រោយពីសន្យាថាសាងសង់ផ្ទះជូនលោកយាយដែលត្រូវអគ្គីភ័យឆាបឆេះនោះ ត្រូវបានសាងសង់រួចជាស្ថាពរហើយនៅថ្ងៃនេះ ដោយមិនលើសបាន២ថ្ងៃផង

0
108


ដោយ:ណារិទ្ធ
ព្រះវិហារ ៖ កាលពីរសៀលថ្ងៃទី២៨  ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហោ ប៊ុនហួរ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក​ អនុសាខាកាកបាទក្រហមកម្ពុជាស្រុករវៀង​ កងកម្លាំងទាំង៣​ ក្រុមការងារឃុំរហ័ស​  និងក្រុមការងារដែនជម្រកសត្វព្រៃបឹងពែរ​ បាននាំយក​ថវិកា​ចំនួន​ ២,៤៥៧,៥០០រៀល អង្ករ២បេ​ មី២កេស​ ឃីត៣កញ្ចប់ សារ៉ុង​ ២​ អាវស២​ ត្រីខ២យួរ​ ទឹកសុីអុីវ១យួរ​ ចាន​ ស្លាបព្រា​ និងផ្ទះមួខ្នង៥គុណនិង៦ម៉ែត្រធ្វើអំពីឈើប្រកស័ង្កសី មកប្រគល់ជូនលោកយាយ​ សុខ​ ដួង​ អាយុ ៨៤ឆ្នាំ​  នៅភូមិអន្លង់ស្វាយ​ ឃុំរហ័ស​ ស្រុករវៀង ខេត្តព្រះវិហារ ដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះ កាលពីយប់ម្សិលមិញ តាមពាក្យសន្យា។ 

លោក ហោ ប៊ុនហួរ បានឲដឹងនៅរសៀលថ្ងៃទី០១ មិនានេះថា ក្រោយពេលមានអគ្គីភ័យឆាបឆេះផ្ទះលោកយាយខាងលើ លោកបានឲកំលាំងអធិការនគរ ខាងពន្លត់អគ្គីភ័យ(ឡានទឹក) មកជួយពន្លត់ដែល តែត្រូវបានអគ្គីភ័យឆាបឆេះអស់ស្ទើរតែទាំងស្រុងទៅហើយ ខណៈនោះលោក៏បាននៅទៅនោះដែល ដោយឃើញពីការលំបាករបស់លោកយាយ ហើយគ្មានអ្នកទីពឹងផងនោះ លោកបានឆ្លើយតបជូនលោកយាយភ្លាមៗនោះផងដែរ ដោយលោកថា សន្យាសាងសង់ផ្ទះជូនលោកយាយវិញ ក្នុងឪកាសនោះលោកយាយមានចិត្តត្រេកអយ៉ាងខ្លាំង(យើងត្រូវផ្ដល់កំលាំងចិត្តឲគាត់ បើមិនជួយកុំបន្ទោស)។

លោកបានបន្តទៀតថា លោកបានធ្វើតាមពាក្យសន្យាហើយ ហើយក៏សូមអគុណដល់កងកំលាំងទាំងបី ក្រុមការងារបក្សស្រុក ឃុំ រដ្ឋបាលស្រុក សប្បុរសជនដែលបានជួយចូលរួមចែករំលែកនៅពេលដែល បង ប្អូន យាយ តា ដែលជួបបញ្ហា ដូចនាពេលនេះក្ដី តិច ឬច្រើន ក៏ជាការជួយរំលែកក្នុងគ្រាមានអាសន្ន។

សម្ភារៈ​ដែលយកមកសាងសង់ សម្រប់ធ្វេីផ្ទះជូនលោកយាយ​ មានស័ង្កសី៦០សន្លឹក​ ឈន១២សន្លឹក​ ជេីងកាង៨ដេីម​ សរសរផ្ទះ៨ដេីម​ ហេីយក្រុ​មការងារ​ រួមនិងប្រជាពលរដ្ឋបានជួយសាងសង់ផ្ទះជូនលោកយាយឲរួចនៅថ្ងៃទី០១ដើមខែមិនានេះផងដែរ ដោយមិនលើសពី២ថ្ងៃផង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here