លោកយាយព្រះជន្ន៨៤ឆ្នាំ អុចធូប មិនបានប្រយ័ត្ន ត្រូវបានឆេះផ្ទះអស់ទាំងស្រុងស្តិតក្នុងភូមិអន្លង់ស្វាយ

0
108


ដោយ:ណារិទ្ធ
ព្រះវិហារ ៖ កាលពីកាលពីវេលាម៉ោង២០:១៥ នាទីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ មានករណីអគ្គីភ័យឆាបឆេះផ្ទះលោកយាយម្នាក់ នៅភូមិអន្លង់ស្វាយ ឃុំរហ័ស ស្រុករៀង ខេត្តព្រះវិហារបណ្ដាលមកពីភ្លើងធូប។

លោកយាយ សុខ ដួង អាយុ ៨៤ ឆ្នាំរស់នៅភូមិអន្លង់ស្វាយ បានឲដឹងថា ក្រោយពីលោកយាយបានអុចធូបរួច បានចូលសម្រាក់ បានមួយសន្ទុះស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះចេញពីកន្លែងអុចធូប(ក្នុងផ្ទះ) ក៏បានស្រែកហៅឲអ្នកជិតខាងជួយតែអណ្ដាតភ្លើងបានឆាបឆេះហើយចំពេលមានខ្យល់ផងនោះមិនអាចចូលពន្លត់បាន។

ក្នុងពេលនោះរថយន្ដពន្លត់អគ្គីភ័យស្រុករវៀងបានមកជួយពន្លត់ដែលតែត្រូវបានភ្លើងឆាបឆេះអស់ស្ទើរទាំងស្រុងទៅហើយ។

ហើយក៏មានវត្តមានលោកអភិបាលស្រុករវៀងលោក ហោ ប៊ុនហួរ ប្រធានគណបញ្ជាការឯកភាពស្រុក បានដឹកនាំក្រុមការងារចុះទៅដល់ទីតាំងកន្លែងកើតហេតុនោះផងដែរ ។ហើយលោកបានសន្យាថាលោកនិងសាងសង់ផ្ទះថ្មីជូនលោកយាយវិញ និងគៀងគរបច្ច័យយកមកជូនលោកយាយបន្ថែមទៀត។

ផ្ទះមួយខ្នងដែលរងការខូចខាតខាងលើមានទំហំ ៥គុណនឹង៦ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបន្ទះឬស្សី និងអស់ស្រូវ៨បេថវិកា៥០ម៉ឺនរៀលខ្សែករផ្លាកទីនទំងន់ ៣ជី ព្រមទាំងទ្រព្យសម្បត្តិ១ចំនួនទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here