ជនជាតិវៀតណាមម្នាក់ ផឹកជ្រុលខ្យល់គរស្លាប់ លើតួលប្រឡាយក្នុងភូមិឆ្នុកទ្រូ

0
98


ដោយ:សារ៉ាវុធ
កំពង់ឆ្នាំង ៖ នៅវេលាម៉ោងប្រមាណ០៩:០៨នាទីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីមនុស្សខ្សល់គរស្លាប់មួយនាក់ ត្រង់ចំណុចខ្នងប្រទ្បាយមុខសាលារៀនគន្ធរ ស្ថិតក្នុងភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះខាងលើមានឈ្មោះ ចាំង យាំងយ៉េ(ហៅក្រៅ រ៉ា)   ភេទប្រុស អាយុ ៤៣ឆ្នាំ (ជនជាតិវៀតណាម) រស់ភូមិឃុំកើតហេតុខាងលើ។

តាមការបញ្ជាក់របស់គ្រូពេទ្យធ្វើកុសលពវិច័្ឆយបានឲដឹងថា ជនរងគ្រោះខាងលើបណ្ដាលមកពីផឹកស្រាអត់ហូបបាយទើបកើតខ្សល់គរស្លាប់តែម្តង។ក្រោយការពិនិត្យរបស់គ្រូពេទ្យនិងជំនាញប៉ូលីសកុសលវិច្ឆ័យពិនិត្យសាកសពពិតថាពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន។
សាកសពបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

LEAVE A REPLY

Please enter your comment!
Please enter your name here