រយ:ពេល២ថ្ងៃជាបៗគ្នា ក្រុមការងារគណបក្សប្រជាជនស្រុករវៀងបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលជួបនៅជីវភាពខ្វះខាត ចំនួន ៩គ្រួសារ

0
91


ដោយ:ណារិទ្ធ
ព្រះវិហារ ៖ រយ:ពេល២ថ្ងៃជាបៗគ្នា ដែលក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុករវៀង ដឹកនាំដោយលោក ហោ ប៊ុនហួរ បានចុះសួរសុខទុកនិងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលជួបនៅជីវភាពខ្វះខាតចំនួន៩គ្រួសារ ស្ថិតក្នុង ឃុំ រុងរឿង និងឃុំ រមទម និងឃុំរបៀប។

ដោយកាលពីនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារស្រុកនិងឃុំរមទម ចុះសួរសុខទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំរមទម ដូចមានរាយនាមខាងក្រោម៖
  ១-បាននាំយក​ ថវិកា​ ១៨៤,០០០៛​អង្ករ១បេ​ មី១កេស​ ត្រីខ១យួរ​ ទឹកសុីអុីវ១យួរ​ ចុះសួរសុខទុក្ខលោក​តា​ ងួន​ យាង​ ៦៩ឆ្នាំ​ នៅភូមិស្វាយដំណាក់ថ្មី​ ឃុំរមទម។

  ២-បាននាំយក​ ថវិកា​ ១៨៤,០០០៛​អង្ករ១បេ​ មី១កេស​ ត្រីខ១យួរ​ ទឹកសុីអុីវ១យួរ​ ចុះសួរសុខទុក្ខលោក​តា​ ងមៅ​ ឆុង​ អាយុ៦៤ឆ្នាំ​ នៅភូមិស្វាយដំណាក់ថ្មី​ ឃុំរមទម។

  ៣-បាននាំយក​ ថវិកា​ ១៨៤,០០០៛​អង្ករ១បេ​ មី១កេស​ ត្រីខ១យួរ​ ទឹកសុីអុីវ១យួរ​ ចុះសួរសុខទុក្ខលោក​ស្រី​ ​គន់​ ឡូត​ អាយុ២៣ឆ្នាំ​ នៅភូមិស្វាយដំណាក់ចាស់​ ឃុំរមទម។

  ៤-បាននាំយក​ ថវិកា​ ២៨៤,០០០៛​អង្ករ១បេ​ មី១កេស​ ត្រីខ១យួរ​ ទឹកសុីអុីវ១យួរ​ ចូលរួមអបអរសាទរសិរីសួរស្ដីអាពាហ៍ពិពាហ៍គូរស្វាមីភរិយាថ្មីលោក​ កេីន​ សុភា​ និងភរិយា​ ផែ​ លិសូ​ (​ ផ្ទះមេបាខាងស្រី​ )នៅភូមិស្វាយដំណាក់ថ្មី ឃុំរមទម។

  ៥-បាននាំយក​ ថវិកា​ ២៨៤,០០០៛​អង្ករ១បេ​ មី១កេស​ ត្រីខ១យួរ​ ទឹកសុីអុីវ១យួរ​ ចូលរួមអបអរសាទរសិរីសួរស្ដីអាពាហ៍ពិពាហ៍គូរស្វាមីភរិយាថ្មីលោក​ កេីន​ សុភា​ និងភរិយា​ ផែ​ លិសូ​ (​ ផ្ទះមេបាខាងប្រុស)​ នៅភូមិស្វាយដំណាក់ថ្មី ឃុំរមទម។

កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហោ ប៊ុនហួរ និងក្រុមការងារបានចុះសួរសុខទុក្ខ សមាជិក សមាជិកាគណបក្សស្រុកដែលជួបបញ្ហាសុខភាពកំពុងសម្រាកព្យាបាលនៅផ្ទះ និងសមាជិកាដែលទើបសម្រាលកូនរួច ដូចមានរាយនាមខាងក្រោម៖
  ១.បាននាំយក​ ថវិកា​ ចំនួន​ ៤៤៥,០០០​ ៛​ មី១កេស​ អង្ករ១បេ​ ទឹកសុីអុីវ១យួរ​ ត្រីខ១យួរ​ ចុះសួរសុខទុក្ខលោកស្រី សោម សុវណ្ណគង្គា ទើបវះកាត់រួចរាល់ កំពុងសម្រាកព្យាបាលនៅផ្ទះ នៅភូមិតាំងត្រក ឃុំរបៀប។
  ២.បាននាំយក​ ថវិកា​ ចំនួន​ ៤៤៥,០០០​ ៛​ មី១កេស​ អង្ករ១បេ​ ទឹកសុីអុីវ១យួរ​ ត្រីខ១យួរ​ ចុះសួរសុខទុក្ខលោកស្រី ញុិប សាវ៉ែន ទើបសម្រាលកូនរួច នៅភូមិតាំងត្រក ឃុំរបៀប។
  ៣.បាននាំយក​ ថវិកា​ ចំនួន​ ៤៤៥,០០០​ ៛​ មី១កេស​ អង្ករ១បេ​ ទឹកសុីអុីវ១យួរ​ ត្រីខ១យួរ​ ចុះសួរសុខទុក្ខលោកស្រី នូ សេរីកា ទើបវះកាត់រួចរាល់ កំពុងសម្រាកព្យាបាលនៅផ្ទះ នៅភូមិរវៀងត្បូង ឃុំរុងរឿង។
  ៤.បាននាំយក​ ថវិកា​ ចំនួន​ ៤៤៥,០០០​ ៛​ មី១កេស​ អង្ករ១បេ​ ទឹកសុីអុីវ១យួរ​ ត្រីខ១យួរ​ ចុះសួរសុខទុក្ខលោក យិន ពុទ្ធី កំពុងសម្រាកព្យាបាលជំងឺទឹកនោមផ្អែមនៅផ្ទះ នៅភូមិត្នោតម្លូ ឃុំរបៀប ៕

LEAVE A REPLY

Please enter your comment!
Please enter your name here