ពិធីបុណ្យផ្កាប្រាក់សាមគ្គី និងក្រុងពាលីលើកជហ្វាដំបូលព្រះវិហារនៅវត្តអង្គវង្សពិសី ហៅវត្តបាក្រុង នៅឃុំស្វាយចេក ស្រុករំដួល

0
79


ដោយ:ថត ភារៈ: ស្វាយរៀង ៖ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តស្វាយរៀង និងលោកហែម ស៊ីណា អភិបាលនៃគណៈអភិបាលស្រុករំដួល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី និងក្រុងពាលីលើកជហ្វាដំបូលព្រះវិហារ នៅ វត្តអង្គវង្សពិសី ហៅ វត្តបាក្រុង ដែលស្ថិតនៅក្នុងឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ពិធីបុណ្យផ្កានេះក៏មានការចូល រួមបុណ្យពីសំណាក់ឯកឧត្តម លោកជំទាវ លោកលោកស្រីនិងពុទ្ធបរិស័ទចំណុះជើងវត្តប្រជាពលរដ្ឋជាច្រើននាក់នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ ។ ក្នុងឱកាសបុណ្យផ្កាប្រាក់សាមគ្គី និងក្រុងពាលីនោះដែរ លោកហែម ស៊ីណា អភិបាលនៃគណៈអភិបាលស្រុករំដួល ក៏បានជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយ លោកតា លោកយាយ អ៊ំ ពូមីងបងប្អូនប្រជាពលរដ្ឋ ហើយរូបលោកបានថ្លែងថា លោកបានជួបជជែកនិយាយគ្នាលេងជាមួយបងប្អូននោះ គឺដោយសារប្រទេសយើងមានសុខសន្តិភាព ស្ថេរភាព នយោបាយឈ្នះឈ្នះ យើងត្រូវអរគុណសន្តិភាព ដែលមានសម្ដេចតេជោហ៊ុនសែនជាប្រធានគណបក្សប្រជាជនកម្ពុជា ទើបប្រទេសយើងមានសុខសន្តិភាពមកដល់សព្វថ្ងៃនេះ ។ លោកហែម សុីណា អភិបាលស្រុករំដួលបន្តថា បើសិនជាប្រជាពលរដ្ឋយើងមានទុក្ខជួបកាលលំបាកខ្វះខាត ដូចជា ចាស់ជរា ជនពិការ កុមារកំព្រា គ្មានទីពឹង ត្រូវរាយការមកអាជ្ញាធរភូមិ ឬឃុំ ដើម្បីអោយឃុំជូនដំណឹងទៅដល់ស្រុក រូបលោកជាអភិបាលស្រុកនិងចុះមកភ្លាមមិនទុកឱ្យប្រជាពលរដ្ឋដាច់ពោះស្លាប់ដោយសារខ្វះអាហារហូបនោះទេ ក្នុងនាមរូបលោកជាអភិបាលស្រុក លោកក៏បានសហការជាមួយលោកប្រធានមន្ទីរពេទ្យបង្អែកសាមគ្គី ស្រុករំដួល បើបងប្អូនប្រជាពលរដ្ឋឈឺ ឬជួបឧបទ្ទហេតុអ្វីផ្សេងៗទៀត ឡានសាមុយសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកសាមគ្គីស្រុករំដួលមកទទួលយកបងប្អូនភ្លាម ទាំងថ្លៃសេវាដឹក ថ្លៃសេវាព្យាបាលគឺមិនយកថវិកាពីបងប្អូនប្រជាពលរដ្ឋឡើយ ។ ជាចុងបញ្ចប់ លោក ហែម សុីណា អភិបាលស្រុករំដួល ក៏បានបញ្ជាក់ផងដែរ អំណោយដែលចែកជូនទាំងអស់នេះគឺជាអំណោយរបស់លោកស្រីព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថក៍ ហឹុម ម៉ាលី ក្នុងម្នាក់ៗទទួលបានសារ៉ុង១ ក្រមា១ ថវិកាចំនួន ២ម៉ឺនរៀល និងសូមជួបប្រទះតែពុទ្ធពរ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here