លោកជំទាវ តោ ពិ ឡា​ ចុះចែកអំណោយជូនដល់ស្ត្រីកូនខ្ចី ក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ

0
108

ដោយ:ប៉ៃ លិន
កំពង់ចាម​ ៖​ លោកជំទាវ តោ ពិ ឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះជួយឃុំបឹងណាយ តំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះជួយស្រុកព្រៃឈរ និងស្រុកបាធាយ នាថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៣នេះ​ បានអញ្ចើញចុះចែកអំណោយ ជូនដល់ស្ត្រីកូនខ្ចី ក្នុងភូមិបឹងណាយ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម រួមដំណើរដោយ ក្រុមការងារថ្នាក់ស្រុកក្រុមប្រឹក្សាឃុំ មន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំ លោកមេភូមិ អនុភូមិ​ និងប្រជាការពារភូមិផងដែរ។

មានប្រសាសន៍ក្នុង​ឱកាស​នោះ​ លោកជំទាវនតោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបឹងណាយ​ បានពាំនាំ​នូវ​ប្រសាសន៍​សាកសួរ​សុខទុក្ខ​ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ ដែលឡែកបងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំបឹងណាយ នេះផ្ទាល់ដែលសម្ដេចតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ពេលវេលា។
គួរ​បញ្ជាក់​ថា​ អំណោយដែលត្រូវចែកជូន ស្ត្រីកូនខ្ចី ចំនួន ១៦នាក់ នៅភូមិបឹងណាយ ក្នុងម្នាក់ៗទទួលបាន ថវិកា ចំនួន ១០ម៉ឺនរៀល ។​ ដោយឡែកអ្នកជំងឺធ្ងន់ចំនួន ០៤នាក់ ដែរក្រុមគ្រូពេទ្យ សមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត(V.Y.D.A) បានយកទៅព្យាបាលនៅមន្ទីរពេទ្យអង្គឌួង ក្នុងចំណោមអ្នកជំងឺទាំង៤នាក់នោះ បានព្យាបាលជាមកផ្ទះវិញចំនួន០៣នាក់ ជាក់ស្តែង០១នាក់ទៀតកំពុងនៅសំរាកព្យាបាលនៅមន្ទីរពេទ្យអង្គដួងនៅឡើង​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here