ឯកឧត្តម កិត្តិសង្គហបណ្ឌិត​ គន់ គីម ជំរុញដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត​កំពង់ចាម​ ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន

0
91


ដោយ:ប៉ៃ លិន
កំពង់ចាម​ ៖​ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជំរុញដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត​កំពង់ចាម​ ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហា​ផ្សេងៗ​ ហើយត្រូវឆ្លើយតប ដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគាត់​ ជាពិសេសត្រូវស្រង់ទិន្នន័យ​ឱ្យ​បាន​ជាក់លាក់​ ចំពោះ​អតីតយុទ្ធជនអត់ទីលំនៅ អត់ដីសម្រាប់បង្កបង្កើនផលជាដើម ដើម្បីរៀបចំសង់ផ្ទះ និងបែងចែកដីសម្បទានសង្គមកិច្ចជូន​ ការ​ថ្លែង​បែប​នេះ​ក្នុង​ពិធី​ប្រកាសទទួលស្គាល់​ប្រធាន​ អនុប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត​កំពង់ចាម​ នាព្រឹកថ្ងៃទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ។

គួរបញ្ជាក់ថា​ សេចក្តី​សម្រេច​ស្តី​ពី​ការ​ប្រកាស​ទទួល​ស្គាល់​នេះ​គឺ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ ជាប្រធាន​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម​ និងមានអនុប្រធានចំនួន​ ៤រូបទៀត​ ដែលត្រូវ​ទទួលសេចក្ដីសម្រេច​ ស្ដីពី​ការកែសម្រួលសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម​ ព្រមទាំងមានលោកអភិបាលក្រុង-ស្រុកចំនួន​ ៣រូប​ ជា​ប្រធាន​កិតិ្តយស​ ក្រុង​-ស្រុក​ និងលោកអធិការនគរបាល​ស្រុក ចំនួន​ ៣រូប​ ជាប្រធាន​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ស្រុក​ ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here