ឯកឧត្តមខ្វាន់ ស៊ាម អគុណសន្តិភាព បើមិនមានសុខសន្តិភាពក៏មិនមានការអភិវឌ្ឃន៍រហូតដល់សព្វថ្ងៃនេះដែរ

0
83


ដោយ:ថត ភារៈ
ស្វាយរៀង ៖ ឯកឧត្តម ខ្វាន់ ស៊ាម ក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល បានថ្លែងថាសូមអគុណសន្តិភាព បើមិនមានសុខសន្តិភាពក៏មិនមានការអភិវឌ្ឃន៏រហូតដល់សព្វថ្ងៃក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ការថ្លែងបែបនេះរបស់ឯកឧត្តម ខ្វាន់ ស៊ាម បាន ធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ ២០២៣ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅគណបក្សប្រជាជនប្រជាជនកម្ពុជាស្រុករំដួល ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារចុះមូលដ្ឋាននិងលោក ហែមសុីណា ប្រធានក្រុមការងារគណបក្សប្រជាជនស្រុក និងសមាជិកសមាជិការដែលបានចូលរួមជាច្រើននាក់ផងដែរ។

ក្នុងឪកាសនោះ  ឯកឧត្តម ខ្វាន់ ស៊ាម បានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអន អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀងក៏ដូចជាអស់លោកលោកស្រីសមាជិកសមាជិកាគណបក្សភូមិ ឃុំ ដែលបានចូលរួម នាពេលនេះផងដែរ។

ឯកឧត្តមបន្តថា គណបក្សប្រជាជនកម្ពុជានៅតែបន្តប្តេជ្ញាចំពោះមុខប្រជាជនថា គណបក្សប្រជាជន នឹងអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យបានជោគជ័យ ដើម្បីរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឱ្យបានរឹងមាំ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រ និងអភិវឌ្ឍឃុំសង្កាត់លើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលជាការឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជនគ្រប់ៗរូបនៅគ្រប់មូលដ្ឋាន។

ឯកឧត្តម ក៏បានជំរុញដល់ ឯកឧត្តម លោកជំទាវដែលជាអនុប្រធានក្រុមការងារចុះមូលដ្ឋាននិងតាមបណ្ដាភូមិ ឃុំ និងលោកលោកស្រីមេបក្សនិងសមាជិកសមាជិការបក្សភូមិត្រូវខិតខំប្រឹងប្រែងបំពេញការងារចុះផ្ទាល់តាមខ្នងផ្ទះដើម្បីដឹងសុខទុក្ខលំបាកនិងក្ដីកង្វល់របស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តមក៏ បានផ្តាំផ្ញើរដល់មន្រ្តី មេឃុំ ស្មៀន លោកនាយប៉ុស្តិ៍ មណ្ឌលសុខភាព និងមេភូមិ  ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ ឲ្យបានទាន់ពេលវេលា ។​

ឯកឧត្តម បានគូសបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះ គឺសំដៅឱ្យអង្គប្រជុំយើងបានយល់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ជាមួយគ្នានេះ សម្តេចប្រធានកិត្តិយសគណបក្ស បានស្នើដល់ក្រុមការងារ និងសមាជិកសមាជិកាទាំងអស់ បន្តពង្រឹងក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ ដោយត្រូវយកចិត្តទុកដាក់ពង្រាយក្រុមការងារឱ្យដល់គ្រប់ភូមិ នីមួយៗពិសេស
ក្រុមការងារគ្រប់ថ្នាក់ត្រូវបង្កើនសកម្មភាពចុះជួយគាំទ្រដល់មូលដ្ឋាន ក្នុងការរៀបចំចាត់ចែងអនុវត្តផែនការការងារឆ្ពោះ ទៅកាន់ការបោះឆ្នោតឱ្យបានម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here