ឯកឧត្តម ស្រី ឌឹក មានប្រសាសន៍ថា៖ ដើម្បីការពារសន្តិភាពបាន មានតែបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា និងសូមអោយសមាជិកម្នាក់ៗ ក្លាយជាម្ចាស់សន្លឹកឆ្នោត អោយបាន ១សន្លឹក នៅពេលបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ!

0
75


ដោយ:សួនលីណា
ព្រះវិហារ ៖ ឯកឧត្តម ស្រី ឌឹក សមាជិក គណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តព្រះវិហារ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកជាំក្សាន្ត បានធ្វើការផ្ដាំផ្ញើរដល់ គណៈអធិបតី សមាជិក សមាជិកា នៃអង្គពិធីទាំងមូល ត្រូវរួមគ្នារក្សា សន្តិភាព ដែលរកបានដោយលំបាកបំផុត ពីសំណាក់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដឹកនាំដ៍ខ្ពង់ខ្ពស់ នៃយើងទាំងអស់គ្នា អោយបានគង់វង្ស ។

ប្រសាសន៍ផ្តាំផ្ញើខាងលើនេះ ធ្វើឡើងនៅក្នុងឱកាស ឯកឧត្តមបានអញ្ជើញជាអធិបតីភាព ពិធីផ្សព្វផ្សាយមហាសន្និបាតវិសាមញ្ញតំណាង ទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជន យុវនារី គណបក្សប្រជាជនកម្ពុជា សរុបចំនួន ៧៣០នាក់ ។

ឯកឧត្តម ស្រី ឌឹក ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកជាំក្សាន្ត បានមានប្រសាសន៍ថា៖ មានសន្តិភាព ទើបយើងមានឱកាស កសាងអភិវឌ្ឍន៍ប្រទេសជាតិដូចសព្វថ្ងៃនេះ ដូចនេះដើម្បីការពារសន្តិភាពបាន មានតែបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា និងសូមអោយសមាជិកម្នាក់ៗ ក្លាយជាម្ចាស់សន្លឹកឆ្នោត អោយបាន ១សន្លឹក នៅពេលបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ ដើម្បី អោយយើងមានឱកាសកសាង អភិវឌ្ឍន៍ប្រទេសជាតិ អោយកាន់តែរីកចម្រើន បន្ថែមទៀត ។

ឯកឧត្តម មានប្រសាសន៍បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តែងតែដើរជួរមុខ ក្នុងការការពារអាយុជីវិត ប្រជាពលរដ្ឋ កម្ពុជា សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា មិនចង់អោយពលរដ្ឋលំបាកនោះទ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ជាប្រមុខដ៍ឈ្លាសវៃ កម្ពុជា បានបន្តខិតខំពុះពារជំនះរាល់ការលំបាកទាំងអស់ ធ្វើអោយដំណើរការសេដ្ឋកិច្ច និងសង្គម មានភាពល្អប្រសើជាបន្តបន្ទាប់ ប្រទេសជាតិមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ។

ជាមួយគ្នានេះ ឯកឧត្តម ស្រី ឌឹក ក៍សូមផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ពិសេស យុវជន យុវនារី គណបក្សប្រជាជនកម្ពុជា ត្រូវមានភារកិច្ចបម្រើប្រជាពលរដ្ឋ ដោយត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវសីលធម៌ គុណធម៌ និងភាពថ្លៃថ្នូរ សុភាពរាបសារ ហើយលើសពីនេះ ក៏ត្រូវខិតខំចូលរួមចំណែកបន្តថែរក្សាសមិទ្ធផល ដែលយុវជនជំនាន់មុន បានបន្សល់ទុកឲ្យ ព្រមទាំង ខិតខំបង្កើតសមិទ្ធផលវិជ្ជមានថ្មីៗ បន្ថែមទៀត។ ដោយឈរលើមូលដ្ឋានគ្រឹះរឹងមាំ នៃស្មារតីសាមគ្គីភាព ការតម្កល់ផលប្រយោជន៍ជាតិជាធំ បន្តលើកកម្ពស់សមត្ថភាព និងការយល់ដឹងច្បាស់ អំពីតួនាទីភារកិច្ច ក្នុងនាមជាសមាជិកបក្ស ដើម្បីធ្វើយ៉ាងណាបម្រើប្រជាជន ថែរក្សាសុខសន្តិភាព និងចូលរួមចំណែកទាំងអស់គ្នា ក្នុងការបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់វឌ្ឍនភាព ភាពសម្បូរសប្បាយរុងរឿង និងសុភមង្គល តរៀងទៅ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here