ឯកឧត្តម គីម រិទ្ធី អញ្ជើញជាអធិបតីភាពក្នុងពិធីស្រោចស្រពសុគន្ធវារី ជូនព្រះគ្រូ អនុគណស្រុកឆែប និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តទ្រីសទ្ធារាម ឃុំសង្កែពីរ

0
83


ដោយ:តារា
ព្រះវិហារ ៖ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីស្រោចស្រពសុគន្ធវារីប្រគេនប្រកាសសនីយប័ត្រ ព្រះគ្រូរដ្ឋានុរ័ក្ខកោសល មឿង សុនិមិត្ត ជាព្រះគ្រូអនុគណស្រុកឆែប ដែលរៀបចំឡើងក្នុងបរិវេណវត្តសុវណ្ណគីរី ស្ថិតក្នុងភូមិឆែបលិច ឃុំ ឆែបមួយ និងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាឆាន់ និងសមិទ្ធផលនានាក្នុងវត្ត ទ្រីសទ្ធារាម ស្ថិតក្នុងឃុំសង្កែពីរ ស្រុកឆែប នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានចូលរួមអបអរសាទរ ចំពោះព្រះគ្រូរដ្ឋានុរ័ក្ខកោសល មឿង សុនិមិត្ត ក្នុងឱកាសទទួលបានការតែងតាំងជាព្រះគ្រូអនុគណស្រុកឆែប បន្ទាប់ ពីទទួលបានជំនឿទុកចិត្តពីគណៈសង្ឃគ្រប់ព្រះអង្គ ពិសេសគឺទទួលបាននូវការទុកចិត្តពីជំនឿ របស់ប្រជាពលរដ្ឋនៅក្នុងស្រុកឆែបទាំងមូល ព្រមទាំងចូលរួមអបអរសាទចំពោះសមិទ្ធផលនា នាជាច្រើនដែលមាននៅក្នុងវត្តទ្រីសទ្ធរាម ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ និង សប្បុរសជនជិតឆ្ងាយ តាមរយៈការប្រតិបត្តិ នូវប្រពៃណីនៃការចែករំលែក បញ្ជាក់ឱ្យឃើញកាន់ តែច្បាស់ពីមនោសញ្ចេតនា សាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ដែលយើងទាំងអស់គ្នាបានខិតខំ កសាងទុកជាទីគោរពសក្ការៈ ដើម្បីបានជ្រកក្រោមម្លប់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់ រដ្ឋ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់ថា ថ្ងៃនេះយើងទាំងអស់គ្នា ពិតជាមានសេចក្តី សប្បាយរីករាយ ប្រកបទឹកចិត្តជ្រះថ្លាបរិសុទ្ធក្នុងព្រះពុទ្ធសាសនា ដោយបានប្រារព្ធពិធីបុណ្យ នៅក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បាននាំមកនូវការ អភិវឌ្ឍឥតឈប់ឈរ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរម្យនា។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួន ដល់បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទទាំងអស់ សូមបន្ដស្មារតី ដឹងគុណនូវគោលនយោបាយឈ្នះៗ និងបន្ដគាំទ្រការដឹកនាំ របស់រាជរដ្ឋាភិបាល ក្រោមការដឹក នាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយចូលរួមនៅក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រនីតិកាល ទី៧ នៃរដ្ឋសភា នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដើម្បីទទួលបាននូវសុខ សន្ដិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ រួមទាំងសិទ្ធសេរីភាព ជំនឿសាសនា រក្សា បាននូវសាមគ្គីភាព ស្ថិរភាពនយោបាយ និងសន្ដិសុខសង្គម ដោយមិនរើសអើង និងមិនមានការ បែងចែកសង្គម ជំនឿ សាសនា និងនិន្នាការនយោបាយ។

បន្ថែមពីនេះ សូមបន្ដប្រពៃណីវប្បធម៌ សន្ដិភាព ចេះស្រលាញ់យោគយល់អធ្យាស្រ័យគ្នា និងរួមរស់ជាមួយគ្នា ចេះគោរពគ្នាទៅវិញទៅមកប្រកបទៅដោយ ក្ដីមេត្តាករុណា សណ្ដោស ប្រណី រវាងសហគមន៍សាសនាផ្សេងៗ ទាំងនៅក្នុងថ្នាក់ជាតិ និងអន្ដរជាតិ ដើម្បីធ្វើយ៉ាងណា ឱ្យសង្គមកម្ពុជា ជាសង្គមមួយប្រកបទៅដោយសុជីវធម៌ សីលធម៌ ករិយាធម៌ និងគុណធម៌ កើត ជាមូលដ្ឋានគ្រឹះនៃគោលការណ៍លទ្ធិជំនឿសាសនា និងវិស័យសាសនានីមួយៗ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here