កងកម្លាំងប្រដាប់អាវុធកម្ពុជា បង្កើនការទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងប្រដាប់អាវុធថៃ តាមរយៈការបង្ហាញអំពីរបៀបជួយសង្គ្រោះបឋម ដល់ជីវិតមនុស្ស ដែលកំពុងជួបគ្រោះថ្នាក់ ដោយកងកម្លាំងប្រដាប់អាវុធថៃ!

0
82


ដោយ:សួនលីណា
ព្រះវិហារ ៖ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ បានដឹកនាំកម្លាំងក្រោមឱវាទ ចូលរួមពិនិត្យមើលការបង្ហាញអំពីការជួយសង្គ្រោះជីវិតមនុស្ស ជាបឋម ដែលកំពុងជួប នូវគ្រោះថ្នាក់ផ្សេងៗ តបតាមការអញ្ជើញរបស់កងកម្លាំងប្រដាប់អាវុធថៃ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចប្រតិបត្តិការ ឲ្យបានកាន់តែរឹងមាំថែមទៀត រវាងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-ថៃ កាលពីរថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិសាស្ត្រតាថាវ ទិសទី១ប្រាសាទព្រះវិហារ ។

ដោយឡែកកងកម្លាំងប្រដាប់អាវុធថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ វុធ្ធិឆ្ឆ័យ អិសៈរៈ អគ្គនាយករង នាយកដ្ឋានសុខាភិបាលកងទ័កជើងគោកភូមិន្ទថៃ និងជានាយករង ពេទ្យអាស៊ាន ផ្នែកបេះដូង ។

បន្ទាប់ពីបានពិនិត្យមើលការសំដែង បង្ហាញអំពីវិធីសង្គ្រោះបឋម ដល់ជីវិតមនុស្ស ដែលកំពុងជួបប្រទះ នូវគ្រោះថ្នាក់ផ្សេងៗ ដោយកងកម្លាំងប្រដាប់អាវុធថៃ និងដើម្បីជំរុញការរឹតចំណងមិត្តភាព សាមគ្គីភាព ការពង្រឹងកិច្ចទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងកងទ័ព នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ ។ គណៈប្រតិភូកម្ពុជា និងគណៈប្រតិភូថៃ ក៏បានធ្វើការប្រគល់ កាដូជាគ្រឿងឧបភោគបរិភោគ ជូនគ្នាទៅវិញទៅមក ដោយទឹកមុខញញឹមសប្បាយរីករាយក្រោមម្លប់ប្រទេសមានសុខសន្តិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here