ឃាត់ខ្លួន​ជនសង្ស័យ​១៧នាក់ បន្ទាប់​ពី​បង្ក្រាបល្បែង ជល់មាន់​ និងអាប៉ោង​ នៅស្រុកស្ទឹងត្រង់

0
86

ដោយ:លឹម​ សិលា​
កំពង់ចាម ៖ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១៧នាក់​ រួមនឹង​វត្ថុតាងមួយចំនួន​ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ខេត្ត​កំពង់ចាម​បេីកប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង​ជល់​មាន់​ និង​អាប៉ោង​ នៅចំណុចក្នុងចំការកៅស៊ូ មួយ​កន្លែង​ ស្ថិតក្នុងភូមិអូរស្ងួត ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា​ នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង១៣.៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងអាប៉ោងភ្នាល់ដាក់ប្រាក់) នៅចំណុចក្នុងចំការកៅស៊ូ ស្ថិតក្នុងភូមិអូរស្ងួត ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ជាលទ្ធផលកម្លាំងសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន ១៧នាក់ និងដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ១៧នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដេីម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here