លោកស្រី​ ប៉ាង ដានី​ អំពាវនាវ​ដល់​ស្រ្តីមានផ្ទៃពោះទាំងអស់ សូមទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ចំនួន ៤ដង តាមពេលវេលាកំណត់

0
73


ដដោយ:លឹម​ សិលា​
កំពង់ចាម​ ៖​ លោកស្រី​ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បាន​អំពាវនាវ​ដល់​ស្រ្តីមានផ្ទៃពោះទាំងអស់ សូម​ទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ចំនួន ៤ដង តាមពេលវេលាកំណត់ ការ​ជំរុញ​បែប​នេះ​ក្នុងពិធីអបអរសាទរខួបទី១៣ ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយ ចីរភាព​នៅឆ្នាំ២០៣០ »​ ដែលបានធ្វេីឡេីង​នៅសាលាស្រុកចំការលើ នាព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៣ ។

ថ្លែង​ក្នុង​ឱកាស​នោះ​ លោកស្រី​ ប៉ាង ដានី អភិបាលរងខេត្ត បានអំពាវនាវដល់ គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ អនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ទាំងឡាយ ៤ចំណុច ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ បានអំពាវនាវក្នុងសារលិខិតនេះ ពិសេស ស្រ្តីមានផ្ទៃពោះទាំងអស់ ត្រូវទៅទទួលយកសេវាបង្ការ/ព្យាបាលទាំងអស់ នៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យ ពិសេស ការស្ម័គ្រចិត្តធ្វើតេស្តឈាម រកមេរោគអេដស៍ស្វាយ រលាកថ្លើមប្រភេទ បេ ដើម្បីទប់ស្កាត់ការចម្លងមេរោគពីម្ដាយទៅកូន។ ត្រូវសម្រាលកូន នៅមណ្ឌល សុខភាព មានគ្រូពេទ្យជំនាញ ដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ។ ក្រោយពេលសម្រាល ត្រូវយកកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺ ១១ មុខ តាមពេលវេលាកំណត់ ដោយយកចិត្តទុកដាក់ ពិនិត្យតាមដានសុខភាព និង ការលូតលាស់របស់កូន រហូតដល់កូនមានអាយុ ២ឆ្នាំ ។ ប្រការដែលសំខាន់ គឺ ត្រូវបំបៅកូនដោយទឹកដោះម្ដាយ តែមួយមុខគត់ ចាប់ពីពេលកើតភ្លាមរហូតដល់ទារក មានអាយុ ៦ខែ និងផ្ដល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង )រួមជាមួយការបន្តបំបៅទឹកដោះម្ដាយរហូតដល់កុមារ មានអាយុយ៉ាងតិច ២ឆ្នាំ ។ សូមជ្រើសរើសយកការពន្យារកំណើត ដើម្បីសុខភាព របស់ម្ដាយ និងទារក ផងដែរ​ ។
ជាមួយគ្នា​នោះ​ លោកស្រី​អភិបាលរងខេត្ត​ ក៏​បាននាំយក វត្ថុអនុស្សាវរីយ៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឥស្សរជនឆ្នើមថ្នាក់ជាតិ ផ្តល់ជូន ស្រ្តីដែលបានចូលរួម ៧៥នាក់ ម្នាក់ៗទទួលបាន៖សារុង១ ក្រម៉ា១ កន្សែងពោះគោធំតូច២ សាប៊ូដុសខ្លួន១ដប ទឹកអនាម័យស្ត្រី១ដប សាប៊ូលុច៤ដុំ ម៉ាស់១០បន្ទះ និងថវិកា ៥០,០០០រៀល ។
ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ លោកស្រី​អភិបាលរង​ខេត្ត​កំពង់ចាម​ និងក្រុមការងារ បានបន្ត ចុះសួរសុខទុក្ខ ស្ត្រីទើបសម្រាលកូន នៅតាមខ្នងផ្ទះ ចំនួន ៥នាក់ ក្នុងឃុំស្វាយទាប ដោយបានឧបត្ថម្ភជូន ក្នុងម្នាក់ៗ នូវ សារុង១ ក្រម៉ា១ កន្សែងពោះគោ២ សាប៊ូដុសខ្លួន១ដប ទឹកអនាម័យស្ត្រី១ដប មី១កេស ស្ករស ទឹកដោះគោ ខោអាវទារក និង ថវិកា៥០,០០០រៀល ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here