កិច្ចប្រជុំបូកសរុបលទ្ធផលការងារការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ឆ្នាំ២០២២ និងលើកទិសដៅបន្ដឆ្នាំ២០២៣

0
83

ដោយ:តារា
ព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្ដឆ្នាំ២០២៣ របស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ដ្រីមាន ផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ ក្រោមអធិបតីភាព លោកជំទាវ ប្រាក់ ថាវៈភារី អគ្គនាយករងនៃមូលនិធិជាតិ ជំនួយសង្គម ឯកឧត្តម មិន ស៊ីថា អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អង្គការដៃគូរអភិវឌ្ឍន៍ មេឃុំ-ចៅសង្កាត់ និងអ្នកពាក់ ព័ន្ធជាច្រើនរូបទៀត ដែលត្រូវបានធ្វើឡើងនៅសាលប្រជុំអគាររដ្ឋបាលសាលាខេត្តព្រះវិហារ។

កិច្ចប្រជុំនាពេលនេះ ក៏ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹង និង តម្រង់ទិសដល់ លោក លោកស្រី មេឃុំ-ចៅសង្កាត់ដែលទើបចូលកាន់ដំណែងថ្មី និងអ្នកកាន់ កម្មវិធី ដែលបាននិងកំពុងអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុ ក្រោម២ឆ្នាំជាថ្មី និងដើម្បីធ្វើការពិភាក្សារួមគ្នាកំណត់នូវបញ្ហាប្រឈមដែលបានជួបប្រទះ ក្នុង ពេលអនុវត្តកន្លងមក ដើម្បីស្វែងរកដំណោះស្រាយ ធ្វើយ៉ាងណាឱ្យការអនុវត្តកាន់តែមានភាព ល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ។

ក្នុងឱកាសនោះ ឯកឧត្តម មិន ស៊ីថា បានថ្លែងថា ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រុមប្រឹក្សាជាតិគាំពាសង្គម បានដាក់ចេញនូវវិធានការអន្ដរាគមន៍ គាំពាសង្គមដើម្បីជួយលើក កម្ពស់សុខមាលភាពប្រជាពលរដ្ឋបន្ទាប់ពីទទួលរងផលប៉ះពាល់ដោយសម្ពាធអតិសារណា ដែល មានមូលនិធិជាតិជំនួយសង្គម ជាប្រតិបត្តិទោលក្នុងការដឹកនាំការងារប្រតិបត្តិជារួម និងមានរដ្ឋ បាលថ្នាក់ក្រោមជាតិជាអ្នកសម្របសម្រួលសហការអនុវត្ត តាមដានត្រួតពិនិត្យ និងប្រតិបត្តិ ដោយផ្ទាល់ជាមួយអ្នកទទួលផល។ ទន្ទឹមនេះឯកឧត្តមមានក្ដីជឿជាក់ថា តាមរយៈកិច្ចប្រជុំនា ថ្ងៃនេះ នឹងជួយបង្កើនចំណេះដឹង និងជំនាញជាក់លាក់ដើម្បីធ្វើឱ្យការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ ឱ្យមានតម្លាភាព គណនេយ្យភាព សុច្ចរិតភាព និងប្រសិទ្ធភាពខ្ពស់។

លោកជំទាវ ប្រាក់ ថាវៈភារី បានលើកឡើងថា រាជរដ្ឋាភិបាលដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជាសេនាធិការ តាមរយៈមូលនិធិជាតិជំនួយសង្គមជាប្រតិបត្តិ ករ បានកំណត់គោលដៅក្នុងការរៀបចំផែនការយុទ្ធសាស្ដ្រជំរុញកម្លាំងសេវាសង្គម ជាកម្លាំង ចលករក្នុងការចូលរួមចំណែកដល់ការផ្លាស់ប្ដូរសង្គម កសាងនិងការអភិវឌ្ឍន៍សហគមន៍ ដោយ ធ្វើការជាមួយសហគមន៍ គាំទ្រប្រជាពលរដ្ឋក្រីក្រ ទាំងផ្លូវចិត្ត សេដ្ឋកិច្ច សង្គមកិច្ច ការអប់រំ វប្បធម៌ និងនយោបាយ។ល។

ជាមួយនេះ លោកជំទាវ ប្រាក់ ថាវៈភារី ក៏បានដាក់ចេញនូវអនុសាសន៍មួយចំនួន ជូនដល់លោក លោកស្រី មេឃុំ ចៅសង្កាត់ ប្រតិបត្តិករ និងអ្នកពាក់ព័ន្ធទាំងអស់ បន្ដពង្រឹង សមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្ស ដោយផ្ដោតលើការគ្រប់គ្រងទិន្នន័យ ការចែកចាយ និង ការផ្លាស់ប្ដូរព័ត៌មានឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានសង្គតិភាពជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងការផ្ដល់កិច្ចអន្ដរាគមន៍ក្នុងក្របខណ្ឌ និងដែនសមត្ថ កិច្ចនៃការងារកម្លាំងសេវាជំនួយសង្គម។ ត្រូវបង្កើនកិច្ចសហការគ្រប់គ្រងមុខសញ្ញា និងកំណត់ តួនាទីក្នុងការទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធជាមួយវិស័យសង្គមកិច្ចទាំងអស់ ដោយផ្អែក លើមូលដ្ឋានគតិយុត្ត។ បន្ដពង្រឹងវិធីសាស្ដ្រដោះស្រាយពហុមុខសញ្ញាគ្រោះថ្នាក់ ដោយគិតគូរ សំខាន់ដល់ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងធ្វើការប៉ាន់ប្រមាណកម្រិត រងគ្រោះ និងហានិភ័យ ដើម្បីត្រៀមរៀបចំការឆ្លើយតបទៅនឹងស្ថានភាពរបស់អ្នកទទួលផល នៅ គ្រប់ដំណាក់កាលនៃករណីប្រកបដោយប្រសិទ្ធភាព ៕

LEAVE A REPLY

Please enter your comment!
Please enter your name here