លោកជំទាវ តោ ពិឡា ៖​ ការជួយប្រជាជនដោយចិត្តស្មោះស យើងនឹងទទួលបានការស្រលាញ់ពីគាត់វិញដោយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

0
88

ដោយ:ប៉ៃ លិន
កំពង់ចាម​:​ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំបឹងណាយ តំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ នឹងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានថ្លែងថា​ ការជួយដល់ប្រជាជនដោយចិត្តស្មោះស យើងនឹងទទួលបានការស្រលាញ់ពីគាត់វិញដោយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ ការថ្លែងបែបនេះក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ជូនគណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ សកម្មជន និងយុវជនគណបក្សទូទាំងឃុំ នៅស្នាក់ការគណបក្សឃុំបឹងណាយ ក្នុងស្រុកព្រៃឈរ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។

លោកជំទាវ តោ ពិឡា បានជម្រាបជូនពីលទ្ធផលអង្គមហាសន្និបាតដែលបានសម្រេចបន្តគាំទ្រយ៉ាងពេញទំហឹង សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅអាណត្តិបន្ទាប់ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។ គណបក្សនឹងបន្តដឹកនាំប្រទេស ដើម្បីលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ និងបន្តរក្សាលំនឹងសេដ្ឋកិច្ចដែលកំពុងបន្តភាពខ្លាំងរបស់ខ្លួនជាសារវន្ត ដែលតាមការរំពឹងទុកអាចនឹងកើនដល់ ៥,៦ ភាគរយ ក្នុងឆ្នាំ២០២៣។ មហាសន្និបាតដាក់ចេញនូវគោលដៅជាយុទ្ធសាស្រ្ត៥ចំនុច និងគោលនយោបាយធំៗជាអទិភាពសម្រាប់រយៈពេល៥ឆ្នាំបន្តទៀត។
លោកជំទាវ តោ ពិឡា បានលើកថា ការបំរើប្រជាជនដោយក្តីស្រលាញ់ ជាចំណែកមួយនៃការបំរើនូវសេចក្តីត្រូវការរបស់គាត់ដែលកំពុងតែជួបការលំបាក មិនថាឡើងការលំបាកនោះជាការកំបាកតូចក្តី ធំក្តី តែយើងត្រូវបំពេញអោយបានដើម្បីអោយគាត់មានជំនឿជឿជាក់ថា គណបក្សប្រជាជនកម្ពុជាមិនទៅណាឡើយគ្រប់ពេលដែលបងប្អូនជួបការលំបាក។

នាឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ​ ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំ បឹងណាយ និងសកម្មជនគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការសម្រេចជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំកន្លងមក និងសង្ឃឹមយ៉ាងមុតមាំថាបងប្អូននឹងបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាសម្រាប់អាណត្តិក្រោយៗបន្តទៀត។
ជាមួយគ្នានោះលោកជំទាវ តោ ពិឡា ក៏បានអញ្ជើញដឹកនាំក្រុមការងារគណបក្សមូលដ្ឋានឃុំបឹងណាយ សហការណ៍ជាមួយ សមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត(V.Y.D.A) ចុះពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ឥតគិតថ្លៃចំនួន ៥ភូមិគឺ:ភូមិតាអុក ភូមិថ្មដា ភូមិឈើបាក់ ភូមិចន្លាត់ដៃ និងភូមិត្រើង ក្នុងឃុំបឹងណាយ​ ហើយ​ក៏​បានអញ្ជើញចុះពិនិត្យ និងសិក្សាគម្រោងធ្វើផ្លូវបេតុង១ខ្សែដែលមានប្រវែងប្រមាណ១៤គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំបឹងណាយផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here