ជនសង្ស័យ២នាក់រួមនិងថ្នាំញៀន១កញ្ចប់ធំត្រូវបានកំលាំងនគរបាលក្រុងកំពង់ឆ្នាំងឃាត់ខ្លួននៅពេលចុះល្បាតពេលយប់

0
85


ដោយ:សាំង សារាវុឌ្ឍ
កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវេលាម៉ោង១៥:៣០នាទី កម្លាំងអធិការដ្ឋានក្រុងកំពង់ឆ្នាំង សហការ
ជាមួយកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្ត ចុះបង្ក្រាប ករណីរក្សាទុក នឹងប្រើប្រាស់គ្រឿង
ញៀនខុសច្បាប់ នៅចំណុចផ្លូវលំភូមិ
ម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

ក្នុងករណីចុះបង្ក្រាប់ខាងលើ ឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ នៅចំណុចផ្លូវក្រាលគ្រោះក្រហម ជិតហាងកូលាបលាក់ខ្លួនចាស់
១/ឈ្មោះ សៀង តាក់ ភេទប្រុស អាយុ ២៣ឆ្នាំ ភេទប្រុស មុខរបរ រត់តុ រស់នៅភូមិកំពង់អុស សង្កាត់ ផ្សារឆ្នាំង ក្រុង/ខេត្ដកំពង់ឆ្នាំង ។
២/ឈ្មោះ ណី សុគន្ធពេជ្រ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ រត់តុ រស់នៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្ដកំពង់ឆ្នាំង
ដកហូតវត្ថុតាង ថ្នាំញៀន ០១កញ្ចប់ធំ ទូរសព្ទ័ ០២គ្រឿង និងឧបករណ៍ជក់ថ្នាំញៀនមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូន ទៅកាន់ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ដ ដើម្បីចាត់ការបន្ត តាមនិតិវិធីច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here